ថ្មីៗនេះនៅក្នុងបទសំភាសន៍ របស់តារាសំដែងក្បាច់គុនដ៏ល្បីរបស់ចិនលោក Jackie Chanបានធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលនិងកោតសរសើរលោកជាខ្លាំង ។ ក្នុងបទសំភាសន៍នោះJackie Chan បានប្រាប់ថា សព្វថ្ងៃនេះត្រចៀកខាងស្តាំរបស់គាត់ គឺសឹងតែស្តាប់មិនលឺទាំងស្រុងទៅហើយ ។ តើមានរឿងហេតុអ្វីទៅ បានជាត្រចៀកខាងស្តាំគាត់ស្តាប់មិនលឺ?

Jackieជាការពិតណាស់ ជាតារាសំដែងក្បាច់គុន គឺត្រូវសំដែងឈុតឆាក ហក់លោត វាយដំអោយដូចមែនទែន ទើបធ្វើអោយទស្សនិកជនទស្សនាទៅ កាន់តែជក់ចិត្ត ។ ហើយការសំដែងបែបនេះតែងតែជួបគ្រោះថ្នាក់ចៃដន្យ ហើយគ្រោះថ្នាក់នោះបានកើតឡើង លើតារាសំដែង Jackie Chanនេះឯង ។ Jackie Chan បានប្រាប់ថា លោកធ្លាប់ជួបគ្រោះថ្នាក់មួយ ដោយធ្លាក់ពីលើជាន់ខ្ពស់កំពស់ ៣ ម៉ែតក្នុងពេលថតរឿង ដែលធ្វើអោយលោក មានទទួលរងរបួសដល់ខួរក្បាល និងត្រចៀក ។ Jackie Chan ត្រូវធ្វើការវះកាត់ខួរក្បាល ដើម្បីកុំអោយប៉ះពាល់ដល់ សរសៃរភ្នែក ។តែជាអកុសល របួសឆ្អឹងបានប៉ពាល់ដល់ត្រចៀកខាងស្តាំ ដែលធ្វើអោយបាត់បង់ ការស្តាប់លឺអស់រយៈពេល ២៨ ឆ្នាំទៅហើយ ។

JackieJackie Chan ប្រាប់ថាបើទោះបីជា គាត់មិនអាចស្តាប់លឺមួយចំហៀងមែន តែគាត់នៅតែអាចរស់នៅនិងសំដែងជូនទស្សនិកជនដដែល ហើយគាត់គិតថា ការលះបង់មួយនេះ គឺពិតជាសាកសមណាស់ ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ k14