រមណីយដ្ឋានក្បាលស្ពាន គឺជារមណីយដ្ឋានមួយដែលឋិតនៅជំរាលភ្នំគូលែន ខេត្តសៀមរាប។ រមណីយដ្ឋាននេះអាចហៅឈ្មោះម៉្យាងទៀតបានថា ជ្រលងលឹង្គមួយពាន់។

width=463

រូបភាព៖ ចម្លាក់លឹង្គមួយពាន់

ភ្ញៀវទេសចរទាំងឡាយដែលបានទៅលេងរមណីដ្ឋាននេះ នឹងឃើញនូវផ្ទាំងថ្មចំលាក់បាក់បែក ទាំងឡាយនៅក្នុងស្ទឹងក្បាលស្ពាន ដែលមានដូចជាចម្លាក់លឹង្គព្រះឥសូរ និងចម្លាក់ដទៃទៀត ដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ តែទោះជាយ៉ាងណាក្តីបំណែកផ្ទាំងថ្មទាំងនោះនៅតែមាន ក្បាច់ក្បូររចនាស្រស់ស្អាត់ដែលបង្ហាញនូវភាពប៉ិនប្រសព្វរបស់ចម្លាក់ខ្មែរដែលមិនអាចកាត់ថ្លៃបាន៕

width=469

width=467

width=466

 

ដោយ៖ មិនា ប្រភព៖ angkor