ចម្លែកៗ ៖ បើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ពីគេហទំព័រប្លែកបរទេសodd  ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ  អោយដឹងថា ផ្កាចម្លែកបំផុតលើលោក ត្រូវបានរកឃើញ នៅក្នុងបណ្តាប្រទេសដែលមានព្រៃទឹកភ្លៀងត្រូពិច ដែលមានដូចជា Colombia, Costa Rica, Panama និង Ecuador ជាដើម។

width=438

គួរបញ្ជាក់ផងដែរថា ផ្កាចម្លែកមួយប្រភេទនេះ  មានឈ្មោះថា  Psychotria Elatra ត្រូវបានរកឃើញថា ពិតជាចម្លែកពិតប្រាកដមែន ខណៈពេលដែលវាមានរាង និងពណ៌សម្បុរដូចទៅនឹងបបូរមាត់ដ៏ស៊ិចស៊ីរបស់មិត្តៗនារីដូច្នេះដែរ។

width=439

មិនត្រឹមតែប៉ុណ្ណោះ    ប្រភពសារព័ត៌មានដដែលបន្ថែមថា  ផ្កាប្រភេទនេះ  ក៏ជាភាពទាក់ទាញដ៏ពពួកសត្វ hummingbirds ក៏ដូចជា ពពួកសត្វ មេអំបៅ ផងដែរ ក្នុងការក្របនូវលំអង។ ដោយឡែក មកទល់នឹងពេលបច្ចុប្បន្ននេះ ផ្កាប្រភេទនេះ ប្រឈមនឹងការបាត់បង់ពូជ  ក៏ដូចជា  រងផលប៉ះពាល់ជាខ្លាំង  ខណៈពេលដែលមានការកាប់បំផ្លាញព្រៃឈើជាច្រើន ដែលមិនអាចគ្រប់គ្រងបាន នៅតាមបណ្តាប្រទេសមួយចំនួនដែលវាតាំងនៅ៕

width=435

width=435

ដោយ ៖ ពិសីប្រភព ៖ Odd