ភ្នំពេញៈ  តារាចម្រៀងស្រីយេៗ មានឈ្មោះបោះសំឡេង ទាំងផ្នែកចម្រៀងសម័យ និងបុរាណ អ្នកនាង ខាត់ សុឃីម ក្រោយពីរៀបអាពាហ៍ពិពាហ៍ បានជិត១ឆ្នាំ រួចមក គេសង្កេតឃើញថា កាលពីពេល ថ្មីៗនេះនាងទើបតែសម្រាលបានកូនស្រី១ ដែលមានអាយុទើបតែ១សប្តាហ៍ ដោយគេចាត់ទុកថា នេះជាចំណងដៃ របស់នាង និងស្វាមីក្រោយថ្ងៃរៀបការ ។

តារាចម្រៀង និងជាម្ចាស់សម្អាងការ អ្នកនាង ខាត់ សុឃីម បានដឹកដៃ ស្វាមី លោក អ៊ិន សុបញ្ញា ហៅ ផាណូ ចូលរោងការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដោយមានវត្តមានភ្ញៀវជាច្រើន ទាំងក្នុងសិល្បៈ និងក្រៅរង្វង់សិល្បៈអញ្ជើញទៅ ចូលរួមយ៉ាងច្រើនកុះករ ។ រហូតមកដល់ពេលនេះ នាងបានសម្រាលកូនស្រីម្នាក់ មានទម្ងន់២,៧ គីឡូក្រាម ដោយមានឈ្មោះដែលឪពុកម្តាយ របស់គេដាក់ឈ្មោះទុកឲ្យថា បញ្ញាហ្វូតូស្អាត បានសម្រាល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣នេះ។

រូបថតជាច្រើនសន្លឹកកូនទី២របស់ អ្នកនាង ខាត់ សុឃីម ត្រូវបានបងប្អូនសាច់ឈាមរបស់នាង បង្ហោះជាសាធារណៈនៅលើគេហទំព័រ Facebook បង្ហាញឲ្យឃើញថា កូនស្រីសំណព្វចិត្ត របស់នាងមានសុខភាពល្អ ទម្រង់មុខសាច់ឈាម ស្រស់ថ្លាហើយក្រោយពីសម្រាក នៅមន្ទីរពេទ្យបាន១សប្តាហ៍នោះ តារាចម្រៀងស្រីស្រស់ សម្បុរស្រអែម រូបនេះ មានគម្រោងរៀបចំឥវ៉ាន់ចេញ ពីមន្ទីរពេទ្យ នៅរសៀលថ្ងៃនេះ ។

ទោះបីជាពេលនេះ តារាចម្រៀង និងជាតារាសម្តែងជាគូស្វាមីនឹងគ្នារូបនេះ នៅមិនទាន់មានគម្រោង ច្បាស់លាស់ថា ត្រូវរៀបចំពិធីជប់លៀង បង្កក់កូនស្រីបណ្តូលចិត្ត ក្រោយសម្រាលនោះ នៅពេលណាទេ ។ តែគេសង្កេតឃើញស្រីស្រស់រូបនេះ បែរជាញាប់ដៃញាប់ជើងវិលមកចាប់ ផ្តើមការងារវិញក្នុងពេល ឆាប់ៗខាងមុខនេះ ទោះជានាងកំពុងតែមានសរសៃ ខ្ចី មិនទាន់រឹងដៃរឹងជើង ក៏ដោយនោះ៕

width=600

width=600

width=600

width=600

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល