តារាបរទេស ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានកំសាន្តចិន (asiancrunch) ដែលបានចេញផ្សាយពីតារាចម្រៀង ក៏ដូចជាតារាសម្តែងហុងកុងស្រីល្បីឈ្មោះ នាង Cecilia Cheung អោយដឹងថា នាងបានសារភាព ដោយបានបដិសេធទៅនឹងពាក្យចចាមអារាមថា នាងត្រូវគ្នាជាមួយអតីតស្វាមីនាងវិញ។

width=500

គួរបញ្ជាក់ផងដែរថា​ ពាក្យចចាមអារាមមួយនេះ ត្រូវបានលេចឭឡើង បន្ទាប់ពីនាង Cecilia Cheungបានចំណាយពេលចុងសប្ហាហ៍ ក្នុងការសម្រាកលំហែរជាមួយនឹងអតីតស្វាមីរបស់នាង  ដោយសារតែនាងបាននាំកូនប្រុសវ័យប្រាំឆ្នាំ (Lucas) មកសម្រាកលំហែរចុងសប្តាហ៍ជាមួយនឹងឪពុករូបនេះ។

width=501

តែដោយឡែក បន្ទាប់ពីលេចឭពាក្យចចាមអារាមមួយនេះ នាង Cecilia Cheung ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដោយបានសារភាពថា នាងមិនត្រូវគ្នាជាមួយនឹងអតីតស្វាមីរបស់នាង ដូចទៅនឹងពាក្យចចាមអារាមនោះទេ៕

ដោយ ៖​ ពិសីប្រភព ៖ asiancrunch