ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស ស្កាយ កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា តោសមុទ្រមួយក្បាលទម្ងន់ប្រមាណជាង កន្លះតោន ត្រូវបានរកអោយឃើញថា បានបង្កជាភាពភ្ញាក់ផ្អើលពេញមួយទីក្រុង ខណៈពេលដែលវា វារឡើងគោកធ្វើដំណើរទេសចរណ៍ជាលើកដំបូងរបស់ខ្លួន។

គួររំឭកផងដែរថា រឿងហេតុដែលមិនគួរអោយជឿខាងលើនេះ បានកើតឡើងនៅក្នុងក្រុងមាត់សមុទ្រ Balneario Camboriu ភាគខាងត្បូងរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល។ លើសពីនេះប្រភពសារព័ត៌មានដដែលបន្ថែមថា ក៏មានការអន្តរាគមន៍ ពីសំណាក់មន្រ្តីមានសមត្តកិច្ចដោយបានបាញ់ទឹកទៅពេញមួយតួខ្លួនវា ដើម្បីរក្សាសំណើម មុនពេលដែលវា វារចុះត្រលប់ចូលសមុទ្រវិញ រយៈកន្លះម៉ោងក្រោយ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ ស្កាយ