ពេលទំនេរចៅក្តឹបនឹកនិងវិភាគយូរៗទៅឃើញថា ភ្នែកតូចមានប្រយោជន៏ ១. បើនៅទីដែលមានធូលីហួយ ភ្នែកតូចអាចបញ្ចៀសកម្ទេចធូលីបានខ្លះ ។ ២. បើថតរូប ឬ បាញ់កាំភ្លើងស៊ីប មនុស្សភ្នែកតូចមិនចាំបាច់ប្រឹងបិទផ្នែក ដើម្បីតម្រង់គោលដៅដែលត្រូវតថ ឬបាញ់នោះឡើយ។
៣. បើខឹងហើយសម្លក់គេ ក៏គេមិនដឹងថាមនុស្សភ្នែកតូចកំពុងសំលក់ខ្លួនាំឡើយ បើសិនមនុស្សភ្នែកតូចមិនបានប្រាប់ថា នែ ! ខ្ញុំសម្លក់អ្នកឯងហើយ !....។ ចៅក្តឹមគិតបន្ត..... យើស! បើលិនជាមនុស្សខិលខូចចង់លូកហោបៅ គេនោះនឹងអាចសម្រេចបំណងយ៉ាងងាយបំផុតដោយគ្រាន់តែចាក់ក្រឡេកមនុស្សភ្នែកតូចទៅជាការស្រេច នៅពេលសើចគាត់ច្បាស់ជាសើចរួចបិទភ្នែក.......៕
ដោយ៖ វណ្ណៈប្រភព៖ khmerjoke