ដើម្បីសម្រកទម្ងន់គឺមានវិធីច្រើនយ៉ាង តែអ្វីដែលសំខាន់ អ្នកមិនត្រូវធ្វើការបង្អត់អាហារនោះឡើយ ព្រោះវាអាចធ្វើឱ្យរាងកាយខ្វះជាតិបំប៉ន។ សូមស្វែងយល់ពីវិធីសាស្ដ្រខាងក្រោម។

ទទួលទានទឹកឱ្យបានច្រើន
ដើម្បីសម្រកទំងន់ឱ្យបានជោគជ័យ អ្នកចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនមិនថាទឹកតែ, ទឹកផ្លែឈើ, ឬ កាហ្វេនោះទេ។ ប៉ុន្តែប្រសិនបើបានទឹកធម្មតា គឺជាការប្រសើរបំផុតព្រោះវាជួយធ្វើ ឱ្យអ្នកមានអារម្មណ៍ថាឆ្អែតជាងមុន ហើយវាល្អចំពោះប្រព័ន្ធបញ្ចេញចោលនិងធ្វើឱ្យស្បែកស្រស់ថ្លា ភ្លឺរលោង។
ផ្លាស់ប្តូរអាហារទទួលទាន
អ្នកគួរ ធ្វើការផ្លាស់ប្តូរអាហារទទួលទាន ដោយកាត់បន្ថយការទទួលទានអាហារដែលមានជាតិម្សៅនិងងាកមកទទួលទាន បន្លែ ឱ្យបានច្រើនជាងមុន។ម្យ៉ាងទៀតពពួកអាហារម្សៅដែលអ្នកទទួលទាននោះ គួរធ្វើឡើងពីប្រភេទម្សៅដែលមិនខាត់ពណ៌ដូចអង្ករសំរូប ឬអង្ករអាវ័នជាដើម។
មិនត្រូវទទួលទានអាហារឆ្អិនស្រាប់
អ្នកគួរកាត់បន្ថយការទទួលទានអាហារប្រភេទនេះ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានព្រោះវាមិនសូវផ្តល់ប្រយោជន៍ ដល់រាងកាយប៉ុន្មានទេ ហើយថែមទាំងមានកាឡូរីខ្ពស់ថែមទៀត។
ទទួលទានអាហារបួសអោយបានច្រើន
អ្នកគួរទទួលទានបន្លែ និងធញ្ញជាតិពពួកសណ្តែក ឱ្យបានច្រើនជំនួយការទទួលទានអាហារពពួកម្សៅ ព្រោះអ្នកខ្លះ ជ្រើសការតមអាហារ តែទទួលទានអាហារបួសបែបម្សៅជាហេតុបណ្តាលឱ្យទម្ងន់មិនស្រកហើយ ផ្ទុយទៅវិញបែរជាកើនឡើងជាងមុនទៅវិញ។
មិនទទួលទានអាហារឆា បំពង ឬចៀន ដែលមានខ្លាញ់ច្រើន
ការចម្អិនអាហារដោយឆា ចៀន ឬ បំពងគឺជាវិធីចម្អិន អាហារដែលធ្វើឱ្យអ្នកឆាប់ធាត់បំផុត ព្រោះវាត្រូវការប្រើជាតិប្រេងយ៉ាងច្រើន។ ដូច្នេះដើម្បីមិនឱ្យរាងកាយទទួលបានខ្លាញ់លើសចំណុះអ្នកមិនគួរចម្អិនអាហារដោយការឆាឬបំបងនោះឡើយ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ LD