ក្នុងវគ្គថ្មីរបស់កម្មវិធី Running Man របស់ទូរទស្សន៍ SBS ដែលមានវត្តមានរបស់ក្រុម 2NE1ចូលរួមនោះ បានក្លាយជាប្រធានបទមួយ យ៉ាងក្តៅគគុករបស់ទស្សនិកជន ដោយសារតែកំហុសតូចមួយរបស់ Park Bom ។
ក្នុងវគ្គថ្មីនេះ Park Bom និង Minzy បានចូលជាសមាជិកក្រុមជាមួយ Yoo Jae Suk និង Lee Kwang Soo ដើម្បីប្រកួតគ្នាជាមួយ សមាជិកផ្សេងក្រុមផ្សេងទៀត ។ ក្នុងកំហុសនោះគឺពេលដែល Park Bom ជិះឡានខាងក្រោយ តែមិនបានពាក់ខ្សែក្រវាត់សុវត្ថិភាព បើទោះបីជាមានស្លាកសញ្ញាពណ៌មាស នៅជាប់ទីនោះក៏ដោយ ។
ទស្សនិកជនបាននិយាយថា ទោះបីនេះជាកំហុសតូចមួយក៏ដោយ តែវាក៏ជះឥទ្ធិពល និងជាគំរូអាក្រក់ដល់ទស្សនិកជនផងដែរ ។ ខាងអ្នករៀបចំកម្មវិធី Running Man និយាយថា កំហុសមួយនេះ គឺអចេតនាទេព្រោះ មុននេះនាងបានពាក់ខ្សែក្រវាត់សុវត្ថិភាព តែបន្ទាប់ពីចុះទៅធ្វើបេសកកម្មហើយ ប្រញ៉ាប់ឡើងមកវិញ ទើបនាងភ្លេចមិនបានពាក់ ។ អ្នករៀបចំសន្យាថាមិនអោយកំហុសបែបនេះ កើតឡើងសារជាថ្មីឡើយ ។មូលហេតុដែលកំហុសតូចនេះ អាចក្លាយជាប្រធានបទ ដែលគេលើកយកមក ជជែកវែកញែកនិងរិះគន់ គឺព្រោះតែប្រទេសកូរ៉េ កំពុងពង្រឹងច្បាប់ ចរាចរដោយសារ គ្រោះថ្នាក់ចរាចរកើតឡើងច្រើនពេក ទើបកំហុសតូចនេះ ធ្វើអោយគេលើកយកមក រិះគន់យ៉ាងខ្លាំង ៕

ដោយ ៖ លីលីប្រភព ៖ zing