១/ យកប៉េងប៉ោះ និង ម្សៅក្រាម៖ យកម្សៅក្រាម ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកប៉េងប៉ោង ២ ទៅ ៣ស្លាព្រាកាហ្វេ កូរចូលគា្នឱ្យសព្វ។ បន្ទាប់មក យកមកលាប នៅលើស្បែកមុខនិង ក ទុករយៈពេល ១៥នាទី រួចលាងសំអាតទឹកចេញ។ សូមបញ្ជាក់ថា៖ ម្សៅក្រម អាចរកទិញបាននៅតាមផ្សារ និង ផ្សារទំនើប។
២/ យកម្សៅរមៀត មួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ បីស្លាបព្រាបាយឱ្យសព្វ ដើម្បីធ្វើជាម៉ាស់បិទមុខមួយ។ បន្ទាប់មក យកមកបិទនៅលើមុខទុករយៈពេល15នាទី រួចលាងសំអាតមុខចេញនឹងទឹកក្តៅឧណ្ឌៗជាការស្រេច។ សូមបញ្ជាក់ថា៖ម្សៅរមៀតអាចរកទិញបាននៅតាមផ្សារ និង ផ្សារទំនើប។
៣/ យកស៊ុតមាន់មួយគ្រាប់វាយបំបែកយកតែផ្នែកពណ៌សទុក រួចយកមក លាបលើស្បែកមុខនៅពេលដែលវាស្ងួតសូមលាងសំអាតមុខចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះជួយឱ្យស្បែកមុខរបស់អ្នកតឹងណែនម៉ដ្ឋនិងភ្លឺរលោងដូចធម្មជាតិ។ សូមបញ្ជាក់ថា៖ សូមកុំយកម៉ាស់បិទមុខនេះ មកបិទនៅត្រង់កន្លែងស្បែកខូច)៕