ថ្មីៗនេះប៉ុស្ត៍ទូរទស្សន៍ KBS របស់កូរ៉េខាងត្បូងដែលជាប៉ុស្ត៍មួយធំ ក្នុងចំណោមប៉ុស្ត៍ដ៏ទៃទៀតនៅកូរ៉េ បានប្រកាសថាបទ Gentleman នឹងមិនត្រូវបានចាក់ផ្សាយនៅលើប៉ុស្ត៍ KBSឡើយ ដោយសារមូលហេតុមួយចំនួន ។

/មូលហេតុពិតប្រាកដ ដែលធ្វើអោយបទ Gentleman ត្រូវបានគេបិទមិនអោយចាក់ផ្សាយនោះ គឺដោយសារកាយវិការ មួយចំនួនក្នុងវីដេអូ ជាគំរូអាក្រក់ដល់ទស្សនិកជន ។ ដូចជានៅក្នុងឈុតដំបូងបន្តិច ក្នុងវីដេអូគឺ PSY បានទាត់ចោលស្លាកកហាមចត ដែលនេះជាទង្វើមិនល្អឡើយ ហើយក៏អាចជះឥទ្ធិពលដល់ទស្សនិកជន ។ ផលិតកម្ម YG Entertertainmentនិយាយថាពួកគេ មិនបានខ្វល់ខ្វាយពីរឿងនេះទេ ព្រោះថា  PSY  ក៏គ្មានគំរោងនឹងធ្វើការសំដែង និង ផ្សព្វផ្សាយច្រើននៅកូរ៉េឡើយ ព្រោះគេបានដាក់គំរោងអោយ PSY ចេញទៅផ្សព្វផ្សាយបទ Gentleman នៅក្រៅប្រទេសច្រើនជាង ៕

/

ដោយ ​៖ លីលីប្រភព ៖ k14