ប្លែកៗ ៖  ដើរលេងដាច់យប់ រយៈពេលពីរអាទិត្យ បែកគំនិតធ្វើជាត្រូវបានជនអន្ធពាលចាប់ជំរិត ក៏ព្រោះខ្លាចមិត្តស្រីខឹងខ្លាំង  នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានប្លែកបរទេស spy ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ ។

គួរបញ្ជាក់ផងដែរថា បុរសកំហូចរូបនោះមានឈ្មោះថា Rahmell Pettway បានបែកគំនិតក្នុងការធ្វើបែបនេះ  បន្ទាប់ពីខ្លួនបានដើរដាច់យប់ដល់ទៅ  ពីរអាទិត្យជាប់ៗគ្នា ស្របពេលដែលខ្លួនខ្ជិលនឹងបកស្រាយមូលហេតុពិត ដែលអាចនាំអោយមិត្តស្រីខឹងខ្លាំងជាក់ជាមិនខាន។

width=450

ហើយកាលដែលធ្វើជាចាប់ជំរិតក្លែងក្លាយនោះគឺថា  ដោយគេធ្វើជាចំណាប់ខ្មាំងនៅលើផ្លូវបន្ទាប់ពីមានការចងដៃ     និងចុកមាត់ជាដើម  រួចកាលដែលប៉ូលីសបានឃើញហើយនោះខ្លួនក៏បានបញ្ជាក់អះអាងថា គេត្រូវបានបុរសពីររូបចាប់ជំរិត។

បន្ទាប់ពីមានការស៊ើបអង្តេត ទើបរកអោយឃើញថា តាមពិតទៅបុរសរូបនោះ ផ្តល់ព័ត៌មានមិនពិតនោះទេ ខណៈពេលដែលគេធ្វើពុតជាត្រូវបានចាប់ជំរិត ។ ជាលទ្ធផល បុរសរូបនេះត្រូវបានចាប់ខ្លួនជាបណ្តោះអាសន្ន      ពីបទផ្តល់ព័ត៌មានមិនពិត  មុននឹងធ្វើការដោះលែងបន្ទាប់ពីមានការអប់រំរួច៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ spy