រឿងរ៉ាវរបស់នាង Selena Gomez និង Justin Bieber នៅតែជារឿងក្ដៅមួយដែលមនុស្សម្នានាំគ្នានិយាយគ្រប់គ្នា ហើយទោះបីជាគ្មានការបកស្រាយពីអ្នកទាំង ២ ក្ដីក៏សកម្មភាពរវាងគ្នាទៅវិញទៅមកវាបានបញ្ជាក់ថា Justin Bieber គឺពិតជា Lingse (Single) ដូចជារូបភាពរបស់គេដែលបានទ្វីតចេញកាលពីជាង ២ សប្ដាហ៍មុនមែន។/បើតាមការចុះព័ត៌មានរបស់ TMZ បានអោយដឹងថា ២ នាក់នេះដាច់គ្នាដោយសារតែរវល់រៀងខ្លួនតែយ៉ាងណាគេមិនទាន់បានចម្លើយពី នរណាម្នាក់អោយពិតប្រាកដនោះទេ គេគ្រាន់តែដឹងថាតារាJustin Bieber បានទៅចូលរួមកម្មវិធី The Lion King នៅ Broadway ដោយបណ្ដើរ Barbara Palvinដែលជាតារាបង្ហាញម៉ូដ Bikini របស់ Victoria Secret។Barbara បានបង្ហោះរូបថតដែលថតជាមួយ Justin នៅលើ ទី្វតទ័រ ប៉ុន្តែនាងបានលុបវាចោលវិញក្រោយពេលដែលមានបញ្ហាបានផ្ទុះឡើង។ ចាប់ពីពេលនោះមកគេសង្កេតឃើញថា Justin ហាក់ដូចជាមិនខ្វល់ជាមួយសង្សាររបស់ខ្លួនទាល់តែសោះ។/ប៉ុន្មានថ្ងៃបន្ទាប់មកគេសង្កេតឃើញនាង Selena បានបង្ហោះរូបថតរបស់ Barbara និង Justin ទោះបីជាវាត្រូវបានលុបចោលពីទំព័ររបស់ Barbara ហើយក្ដី បន្ទាប់មកគេសង្កេតឃើញនាងបានបង្ហោះរូបរបស់នាងដែលថតជាមួយ Justin តែបានកាត់រូប Justin ចេញ។ មើលទៅទំនងជាមិនសូវស្រួលនោះទេ។យ៉ាងណាខាង Media មិនទាន់បានចម្លើយពិតប្រាកដនៅឡើយពីអ្នកទាំង ២ តែបើមើលតាមសភាពការណ៍វាហាក់ដូចជាច្បាស់ណាស់ថា ២ នាក់នេះ មិនស្រួលជាមួយគ្នាទៀតនោះទេ ហើយអ្វីដែលJustin ធ្លាប់និយាយថា នឹងរៀបការជាមួយ Selena Gomez អោយបាននោះ វាប្រហែលជាក្លាយជាសម្ដីកូនក្មេងនិយាយលេងទៅហើយ។ យើងនឹងចាំតាមដានរឿងនេះបន្តទៀត៕

ដោយ៖ ម៉ូកាប្រភពពី៖ Idolator