ថ្ងៃទី ២១ ខែធ្នូ នេះត្រូវបានគេផ្អើលថាជាថ្ងៃបញ្ចប់នៃពិភពលោក ទោះបីជាយ៉ាងណាក៏មានមនុស្សខ្លះជឿ ខ្លះមិនជឿ។
តែបើតាម Nasa បានប្រាប់អោយដឹងថាវាមិនមានរឿងហេតុបែបនោះកើតឡើងនោះទេ។ តែយ៉ាងណាបើតាមការប៉ាន់ស្មានគេអាចនិយាយបានថា មានមនុស្សជាង ២៥ លាននាក់ទូទាំងសហរដ្ឋជឿជាក់ថាថ្ងៃទី ២១ ធ្នូ នឹងមានហេតុការណ៍ដែលបណ្ដាលអោយផែនដីត្រូវរលាយជាមិនខាន។David Morrison អ្នកវិទ្យាសាស្រ្តរបស់ ណាសា បានប្រាប់ថា មានក្មេងៗជាច្រើនដែលជឿថាវាគឺជារឿងពិតដែលនាំអោយគេមានភ័យខ្លាចជាខ្លាំង។ មានមួយចំនួននោះបានប្រាប់គេថា គេមិនអាចគេងលក់ ញុំាមិនចូល ហើយមានខ្លះចង់សម្លាប់ខ្លួនទៀតផង ដោយសារតែមិនចង់ស្លាប់ដោយសារតែផែនដីរលាយថ្ងៃទី ២១ ធ្នូ។លោកបានបន្តទៀតផងដែរថាវាគឺជាចិត្តសាស្រ្តមួយដែល ធ្វើអោយមនុស្សមានការភ័យខ្លាចហើយអាចនឹងមានចលាចលតាមតំបន់ជាពិសេសគឺនៅថ្ងៃទី ២០ ខែធ្នូ ដែលអាចនឹងមានក្រុមចោជាដើមទាំងនេះគឺព្រោះតែពាក្យចចាមអារាមមួយប៉ុណ្ណោះ៕
ដោយ៖ ផានិតប្រភពពី៖ oddee