សព្វមួយដងលោកអ្នកតែងតែបានស្ដាប់នូវចម្រៀងកូរ៉េ Kpop ពី Camnews តែពេលនេះយើងសាកប្ដូររសជាតិបន្តិចទៅមើល។ គ្រប់គ្នាស្គាល់តារាចម្រៀង John Mayer ដែលជាតារាល្បីខាងសម្លេងស្រទន់ ជាពិសេសគឺជាមួយនឹងបទចម្រៀង I Don't Trust Myself ដែលបានចេញផ្សាយកាលពីជាង ៤ ឆ្នាំមុន។/សិល្បះនៃការច្រៀងគឺមាននៅក្នុងខ្លួនរបស់មនុស្សគ្រប់គ្នា ហើយជាមួយគ្នានេះលោកអ្នកដែលធ្លាប់បានទស្សនាកម្មវិធី American Idol ឆ្នាំ ២០១០ ក៏ប្រហែលជាធ្លាប់បានស្គាល់ Andrew Garcia ហើយមើលទៅ។ បទចម្រៀង I Don't Trush Myself របស់ John Mayer ត្រូវបាន Andrew Garcia និងមិត្តភ័ក្រ ច្រៀងសារជាថ្មីជា Cover។ សាកទៅស្ដាប់បទចម្រៀងដើម និងបទចម្រៀងដែលច្រៀងដោយ Andrew Garcia បន្តិចទៅមើល ថាតើវាខុសគ្នាយ៉ាងណាខ្លះ៕

ដោយ៖ ម៉ូកា