សឹង្ហបុរី ៖ បើយោងតាមការដកស្រង់អត្ថបទសារព័ត៌មានបរទេស divaasia ដែលទើបតែបានចេញផ្សាយ កាលពីថ្ងៃទី ៣១ ចុងខែកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា បុរសម្នាក់ បានចំណាយលុយដល់ទៅ ៨ ពាន់ដុល្លារ នៅក្នុងក្លឹបកំសាន្ត Remy Martin Clubនិងបានឈ្នះបេក្ខភាពជាជ័យលាភី ក្នុងការថើប តារាម៉ូដែល ក៏ដូចជា តារាសម្តែងស្រីចិននាង Gan Lu Lu ក្នុងរយៈពេលត្រឹមតែ ៥ វិនាទី។

លោក Eric Xu ជាសហគ្រិនវ័យក្មេង ជនជាតិ ដែលបានមកធ្វើការវិនិយោគឆ្លងស្រុក មកកាន់ប្រទេសនេះ បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មានថា ៖ លោកពិតជាមានអារម្មណ៍រន្ធត់និងរំភើបជាខ្លាំង ក៏ប៉ុន្តែក្រោយពីលោកបានថើបនាងរួច គាត់ពិតជាមានអារម្មណ៍ថាអៀននិងមិនហ៊ានងើបមុខមើលនាងនោះទេ។

គួរបញ្ជាក់ផងដែរថា លោក Eric Xu គឺជាបេក្ខភាពម្នាក់ ក្នុងចំណោច ៥០០ នាក់ ដែលបានមកចូលរួមក្នុងកម្មវិធីសម្ភោធក្លឹបរាត្រីមួយនេះ ហើយរាល់បេក្ខភាពទាំងអស់ នឹងមានឧកាសជាពិសេស ក្នុងការថើបនាង Gan Lu Lu បើសិនណា ធ្វើការចំណាយប្រាក់ច្រើនជាងគេក្នុងរាត្រីនោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ divaasia