ប្លែកៗ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស Sky ដែលទើបតែបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៨ ខែតុលា  កន្លងផុតទៅថ្មីៗនេះ  បានបញ្ជាក់អោយដឹងថា ពលរដ្ឋសឹង្ហបុរី ភាគច្រើន​ បាននាំគ្នាតុបតែងធ្វើជាខ្មោចដ៏គួរអោយខ្លាច រួចដើរនៅតាមដងវិថីនានាក្នុងប្រទេស មួយនេះ នាឧកាសបុណ្យ Halloween ។

លើសពីនេះទៅទៀត របាយការណ៍ដដែល ក៏បានបញ្ជាក់បន្ថែមផងដែរថា  នៅក្នុងឧកាសដើរដ ង្ហែរ​ ដើម្បីជាការអបអរសាទរនៃការមកដល់បុណ្យ Halloween នោះ គេឃើញមានប្រជាជនសឹង្ហ បុរីច្រើនជាង ១០០ នាក់ ក៏បានតុបតែងខ្លួនធ្វើជាខ្មោច Zombie ផងដែរ។

width=482

គួររំឭកផងដែរថា  តាមការបកស្រាយ នៃពួកបញ្ញាវ័ន្ដ នៃលោកខាងលិច  បានបង្ហាញថា បុណ្យ Halloween គឺបុណ្យកំសាន្ដមួយ បន្ទាប់ពីរការប្រមូលផលរួចរាល់ហើយរបស់ប្រជាជនអឺរ៉ុប។ តែ ក៏មានការបកស្រាយដែរថា  បុណ្យនេះ  គឺជាការរំលឹកឧទ្ទិសដល់ព្រលឹងខ្មោចស្លាប់  នៃពួកអ្នក មិនចូលកាន់សាសនាគ្រឹស្ដ។

ក្រោយៗមក    បុណ្យនេះត្រូវបានសាយភាយស្ទើរតែទូទាំងពិភលោក  ដែលត្រូវបានគេកំណត់ យកថ្ងៃទី ៣១ តុលា ក្នុងការធ្វើបុណ្យនេះជារៀងរាល់ឆ្នាំ ខណៈពេលដែលមកទល់នឹងពេលនេះ គេឃើញមានប្រទេសមួយចំនួនលើពិភពលោក បានប្រារព្ធឡើងជាបណ្តើរៗហើយ៕

ដោយ ៖ ពិសី ប្រភព ៖ Sky