ក្រុមអ្នកស្រលាញ់ Domino ជនជាតិចិនចំនួន ១០០១ នាក់បានចូលរួមគ្នាក្នុងការរៀប Dominoមនុស្ស និងពូកនៅផ្សារទំនើបមួយនៅសៀងហៃ ដើម្បីបំបែកឯកទក្កកម្មពិភពលោក។

គ្រប់គ្នាដែលចូលរួមក្នុងការបំបែកឯកទក្កកម្មនេះសុទ្ធសឹងតែជាអ្នកដែលមកស្មាក់ចិត្តទាំងអស់ហើយគេបានធ្វើវាជាលក្ខណៈការងារជាក្រុមដោយអ្នកទី ១ បានប្រើវិទ្យុទាក់ទងដើម្បីប្រាប់អ្នករាល់គ្នាអោយប្រុងប្រៀប។ តែយ៉ាងណាពួកគេនៅតែមិនទទួលបានឯកទក្កកម្មនោះទេ ព្រោះខាង Guinness មិនមានឯកទក្កកម្មប្រភេទនេះនោះទេ។ តែយ៉ាងណាខាង Guinness បានចេញលិខិតសរសើរនូវការងារក្រុមដ៏ល្អរបស់អ្នកទាំងអស់គ្នា។គូរបញ្ជាក់ផងដែរថាកាលពីខែកុម្ភៈកន្លងមកនេះក៏មានការបំបែកឯកទក្កកម្មនេះផងដែរនៅសហរដ្ឋអាមេរិកដោយមានការចួលរួមពីមនុស្ស ៨៥០ នាក់។ ទស្សនា វីដេអូខាងក្រោមនេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ skynews