ប្រុសក្មេង Conor Kennedy ចៅប្រុសរបស់អតីតសមាជិកសភាជាន់ខ្ពស់អាមេរិក អាយុ ១៨ឆ្នាំ ត្រូវស្នេហ៍តារាចម្រៀងស្រុកស្រែ Taylor Swift ។

កាលពីថ្ងៃទី ២៧កាក្កដា កន្លងទៅ គេបានប្រទះឃើញ Taylor Swift កាន់ដៃគ្នាដើរជាមួយ ប្រុសស្នេហ៍វ័យក្មេង គឺលោក Conor Kennedy នៅឯ តំបន់ Massachusetts ។ ក្រោយមក តារាចម្រៀងស្រុកស្រែ វ័យ ២២ ឆ្នាំ នាងTaylor Swift ក៏បានចំណាយពេល ២ថ្ងៃ នៅចុងសប្ដាហ៍ ដើម្បីទៅសួរសុខទុក្ខគ្រួសារ ត្រកូល Kennedy នៅទីនេះផងដែរ។

Conor Kennedy មានអាយុតិចជា Taylor Swift ៤ឆ្នាំ។ ​    Conor Kennedy គឺជាកូនប្រុសរបស់ មេធាវី Robert Kennedy Jr. និង Mary Richardson Kennedy និងជាចៅប្រុសបង្កើតរបស់អតីតសមាជិកសភាជាខ្ពស់ អាមេរិក Robert F. Kennedy។

គូស្នេហានេះត្រូវបានគេមើលឃើញថា ទើបបានទាក់ទងគ្នាកាលពីពេលថ្មីៗនេះ។ កាលពីប៉ុន្មានខែមុន មានពាក្យចចាមអារ៉ាមថា Taylor បានទាក់ទងជាមួយ Patrick Schwarzenegger កូនប្រុសរបស់តារាសំដែង Arnold Schwarzenegger ផងដែរ៕

/

Conor Kennedy មិនត្រឹមតែមានវ័យនៅក្មេងនោះទេ បុរសក៏មានរូបរាងសង្ហារផងដែរ។

width=455

Taylor ត្រូវបានមិត្តប្រុសរបស់ខ្លួន ឧទ្ទេសនាមអោយស្គាល់ សមាជិកគ្រួសារត្រកូល Kennedy។

width=458

Taylor បានចូលរួមក្នុងពិធីជប់លៀងជាមួយនឹងគ្រួសារ និងមិត្តភ័ក្ដរបស់ប្រុសស្នេហ៍។

width=464

width=466

 

width=470

 

ដោយ ៖ សូរីយ៉ាប្រភព ៖ XBM