ភាពយន្ត៖ Trailer នៃខ្សែភាពយន្តដែលមានឈ្មោះថា Zero Dark Thirty  ដែលនិយាយរៀបរាប់ពីដំណើរស្វែងរកមេឧក្រិដ្ឋជន    គឺលោក  ​Osama​ ​ bin ​ Laden ​ ត្រូវបានចេញផ្សាយជាផ្លូវការហើយ  នៅតាមបណ្តាគេហទំព័រមួយចំនួន ក៏ដូចជា គេហទំព័រវីដេអូដ៏ល្បី Youtubeផងដែរ។

/

width=497

គួរបញ្ជាក់ផងដែរថា  ខ្សែភាពយន្តមួយនេះត្រូវបានដឹកនាំដោយ  Kathryn Bigelow  ដែលនឹងត្រូវចេញផ្សាយនាខែធ្នូខាងមុខនេះ  បន្ទាប់ពីមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗ   មួយចំនួនដែលមានដូចជា​ ៖ Jessica Chastain, Chris Pratt, Kyle Chandler នឹង  Joel Edgerton  ផងដែរ ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបញ្ជាក់បន្ថែមថា  ខ្សែភាពយន្តមួយនេះ គឺនិយាយពីដំណើរបេសកម្មរបស់ក្រុម Navy Seal Team 6 ក្នុងការតាមប្រមាញ់  ក៏ដូចជាតាមសម្លាប់មេភេវករប្រឆាំងមនុស្សជាតិគឺលោក Osama bin Laden ។​ ដើម្បីអោយជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនិកជនទាំងអស់គ្នា ចុចទស្សនាតាមដានវីដេអូ Trailer ខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ fox19