ចិន៖ តាមការអោយដឹងពីគេហទំព័រ Chinadaily កាលពីថ្ងៃទី​ ២៥ តុលាម្សិលមិញនេះថា រឿងរ៉ាវរបស់អ្នកគ្រូបង្រៀនថ្នាក់បឋមសិក្សាម្នាក់ ដែលបានដាក់ទណ្ឌកម្មខ្លំាងៗលើសិស្សតូចៗ ត្រូវបានលេចធ្លាយ និងត្រូវបានឪពុកម្ដាយសិស្សជេរប្រទេចយ៉ាងខ្លំាង។ប្រភពដដែលបានអោយដឹងថា អ្នកគ្រូបង្រៀនថ្នាក់បឋមសិក្សានោះ គឺមានឈ្មោះ YanYanhong វ័យ ២០ឆ្នាំ បង្រៀននៅសាលា Taiyuan ខេត្ដ Zhejiang ប្រទេសចិន។ តាមការអោយដឹងពីឪពុកម្ដាយសិស្ស ពោលគឺបន្ទាប់ពីបែករឿងរ៉ាវនេះថា គឺនៅពេលដែលសិស្សតូចៗទាំងនោះមិនអាចគិតលេខបាន មកយឺត ឬ មាត់តិចតួចក្នុងថ្នាក់ អ្នកគ្រូនោះដាក់ពិន័យដូចជា មួលស្លឹកត្រចៀក(រហូតខ្លូនផុតដី) ដេកដាក់ខ្នងលើកៅអី យកប័ងរុំមាត់ និងយកចានដែកគ្របក្បាលសិស្សជាដើម។ នេះរូបភាពដែលអ្នកគ្រូ  Yanhong ដាក់ទណ្ឌកម្មលើកុមារ។

width=450

width=450

width=450

width=450

width=450

អ្នកគ្រូ Yan Yanhognទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្ដរបស់សាលាទៅលើអ្នកគ្រូនោះ យ៉ាងណានោះគេមិនទាន់ដឹងនៅឡើយទេ ស្របពេលដែលរូបភាពដ៏សាហាវរបស់អ្នកគ្រូ hong មកលើសិស្សចំនួន ៧០២ សន្លឹកទៀត ត្រូវបានគេរកឃើញ៕

 

ដោយ៖ រក្សាប្រភព៖ chinadaily