/Xiaonan Sun ដែលបានក្លាយជាមនុស្សម្នាក់ដែលល្បីល្បាញពេញ Youtube ក្រោយពេលដែលវីដេអូរបស់គាត់ដែលបង្ហាញពីការគូររូបដោយប្រើខ្មៅដៃដែលគូរចេញជាមុខរបស់តារាភាពយន្តដ៏ល្បីលោក Morgan Freeman និង Tim Robbins ដោយគាត់បានគួររូបអ្នកទាំងពីរក្នុងពេលតែមួយលើក្រដាស់តែមួយនិងប្រើដៃទាំងគូរបស់គាត់។ ប្រសិនបើយើងគិតអោយដល់ទៅគឺថាជាការពិតដែល Youtube គឺជាបណ្ដុំនៃអ្វីដែលអ្នកស្ញើចសរសើរជាពិសេសគឺមនុស្សដែលមានទេពកោសល្យក្នុងការធ្វើអ្វីមួយដែលមនុស្សដទៃពិបាកនិងធ្វើ ហើយសម្រាប់ Xiaonan គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះ។ប្រសិនបើអ្នកមើលរូបភាពខាងលើនោះប្រហែលជាមិនមានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេ តែប្រសិនបើអ្នកបានមើលវីដេអូខាងក្រោមនេះលោកអ្នកមុខជាស្ញើចសរសើរជាមិនខាន។ យើងធ្លាប់ឃើញវិចិត្រករដែលប្រើពែងកាហ្វេដើម្បីគូរគំនូរ ហើយពេលនេះយើងមានវិចិត្រករដែលប្រើដៃទាំងគូក្នុងការគូររូបដ៏អស្ចារ្ស បើចង់ដឹងមើលវីដេអូខាងក្រោមនេះបន្តិចទៅ។

ដោយ៖ Blankប្រភពពី៖ oddittycentral