ចម្លែកៗ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស huffingtonpostអោយដឹងថា នាងមច្ឆា Jenni Conti  ដែលមានឈ្មោះពិត Eden Sirene ត្រូវបានក្រុមអាជ្ញាធរមានសមត្ថកិច្ចមកពីរដ្ឋ Florida  សហរដ្ឋអាមេរិក ធ្វើការព្រមាន ក៏ដូចជាបំរាមនាង ក្នុងការស្លៀកឈុតសម្លៀកបំពាក់  នាងមច្ឆាធ្វើពីស៊ីលីកូន ហែលទឹកលេងក្នុងអាងទឹកសាធារណៈ។

width=438

យ៉ាងណាមិញ   បើយោងតាមគោលនយោបាន  ក្រុមប្រឹក្សាអភិវឌ្ឈន៍សហគមន៍បានគូសបញ្ជាក់បន្ថែមអោយដឹងថា     ពិតជារឿងមិនអាចទៅរកនោះទេ  កាលដែលពាក់កន្ទុយត្រីមកហែលទឹក  នៅតាមទីសាធារណៈបែបនេះនោះ  ព្រោះតែគ្មានចំណាត់ការគោលនយោបាយ។ លើសពីនេះ បើតាមការអោយដឹងពីសមាជិកក្រុមប្រឹក្សាអភិវឌ្ឈន៍សហគមន៍បានអះអាងថា    ពួកយើង ពិតជាមានចំណាប់អារម្មណ៍ នឹងចេតនារបស់នាង ក៏ប៉ុន្តែការគ្រងឈុតសម្លៀកបំពាក់មួយនេះ    វាគឺជាការព្រួយបារម្ភពីសុខសុវត្ថិភាព ផ្ទាល់ខ្លួនផងដែរ ក៏ព្រោះតែវាអាចនឹងមានគីឡូធ្ងន់។

width=434

ដោយឡែក បើយោងតាមសម្តីនាង Sirene អោយដឹងថា ៖ តាមពិតទៅ កន្ទុយត្រីមួយនេះ ពិតជាមិនធ្ងន់ណាស់ណានោះទេនាងខ្ញុំពិតជាស្រឡាញ់វាខ្លាំងណាស់​ហើយវាងាយស្រួលក្នុងការធ្វើចលនាថែមទៀតផង ។ ជាការពិត  នាងខ្ញុំអាចនឹងហែលទឹកដោយស្តិតនៅក្នុងតសម្លៀកបំពាក់កន្ទុយត្រីនេះបាន   លុះត្រាណា  មានការកក់នូវអាងហែលទឹកនៅតាមទីសាធារណៈនេះជាមុនសិន៕

ដោយ ៖ ពិសីប្រភព ៖ huffingtonpost