មិនគួរអោយជឿ  ៖  បើយោងតាមប្រភពសារព័ត៌មានប្លែកបរទេស huffingtonpost ដែលទើបតែបានចេញផ្សាយអត្ថបទខ្លួនកាលពីចុងខែមីនាកន្លងទៅនេះ អោយដឹងថា ស្រ្តីម្នាក់ត្រូវបានរកអោយឃើញថា  មានភាពភ័យរន្ធត់ជាខ្លាំង  ខណៈពេលដែលនាងបើកឡានសុខៗ ស្រាប់តែរកឃើញពស់មួយក្បាល    នៅក្រោមជើងរបស់នាង  ភ្លាមៗនោះ  នាងក៏បានប្តឹងភ្នាក់ងារមានសមត្តកិច្ច។

width=449

គួរបញ្ជាក់ផងដែរថា ករណីដ៏គួរអោយរន្ធត់ខាងលើនេះ បានកើតឡើងទៅលើស្រ្តីម្នាក់ឈ្មោះAngie Guerrero វ័យ ៤៤ ឆ្នាំ  ជាពលរដ្ឋមកពីរដ្ឋ កាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ ទន្ទឹមនឹងការមានអារម្មណ៍ភ័យខ្លាច    ប៊ិះនឹងបុកឡានផ្សេងទៀត  ដែលបានធ្វើដំណើរនៅលើដងផ្លូវរួមគ្នានោះ លោកស្រីក៏បានប្រឹងទប់អារម្មណ៍ ដោយបញ្ឈប់ឡាន  និងនាំយកឆ្កែពីរក្បាលរត់គេចចេញពីក្នុងឡានមួយរំពេច ដែលក្រោយមក ក៏បានទូរស័ព្ទប្តឹងភ្នាក់ងារក្រុមមន្រ្តីប៉ូលីសមានសមត្តកិច្ច។

ភ្លាមៗនោះ      ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្តី្រជំនាញ  ដោយធ្វើការចាប់ពស់មួយក្បាលនោះ     ស្របពេលដែលមានការបញ្ជាក់អះអាងផងដែរថា  ពស់ប្រភេទនេះ វាមិនមានពិសនោះទេ។ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ៖

ដោយ ៖ ពិសីប្រភព ៖ huffingtonpost