បុរសម្នាក់បានចូលទៅក្នុងហាងលក់សត្វសេក មួយកន្លែង ពេលនោះគាត់បានសួរអ្នកលក់សត្វសេកនោះថា៖ អ្នកទិញ៖ អ្នកលក់! តើសត្វសេកនេះ វាចេះអ្វីខ្លះ? អ្នកលក់៖ វាចេះនិយាយបីភាសាលោក, បើលោកទាញជើងស្តាំ វាចេះនិយាយភាសាអង់គ្លេស , បើលោកទាញជើងឆ្វេង វាចេះនិយាយភាសាបារាំង , បើទាញជើងទាំង២វាចេះនិយាយភាសាខ្មែរ
អ្នកទិញ៖ អញ្ផឹងខ្ញុំសូមសាកល្បងវាបន្តិច ពេលនោះបុរសជាអ្នកទិញក៏ចាប់ទាញជើងស្តាំវា ពេលនោះវានិយាយថាHello!, បន្ទាប់មកគាត់ចាប់ទាញជើងឆ្វេង របស់វាទៀត ពេលនោះវានិយាយថាBonjour!ជាចុងក្រោយគាត់ចាប់ទាញជើងទាំង២របស់ វា ពេលនោះវានិយាយថាធ្លាក់អញអាច្រវ៉ាក់
ដោយ៖ វណ្ណៈប្រភព៖ khmerjoke