យោងតាមគេហទំព័រ Lollipop បានឲ្យដឹងថាពេលនេះ Justin Bieber បានទទួលស្គាល់ថា លោកពិតជាបាន ត្រូវរ៉ូវគ្នាជាមួយនឹង Selena វិញហើយ មិនតែប៉ុណ្ណោះ Justin Bieber ថែមទាំងបានបង្ហោះ រូបថតជាលក្ខណៈ សិ្នទ្ធស្នាលជាមួយ នាងទៀតផង។

Justin និង Selena បានបែកគ្នាអស់មួយរយៈមក ហើយបន្ទាប់ពីស្រឡាញ់ រយៈពេលជាង ២ឆ្នាំ ដោយសារតែមានការ យល់ច្រឡំគ្នាបន្តិចបន្តួច។ ពួកគេទាំងពីរបាន ត្រូវគ្នាវិញនៅពេល Selena បានទៅជួប Justin Bieber នៅប្រទេស Norway ដោយពេលនោះពួកគេ ទាំងពីរបានបង្ហាញ ភាពសិ្នទ្ធស្នាលនឹងគ្នា ដោយការឱប ថើបគ្នាទៅវិញទៅមក។

Selena បាននិយាយថា “នាងមិនចង់ប្រកាសជីវិត ឯកជនរបស់នាងជា សាធារណៈនោះទេ។” នាងបានបន្តថា “ជាមួយនឹងវ័យ ២០ឆ្នាំនេះខ្ញុំ ចង់ធ្វើអ្វីដែលសប្បាយៗ។ ខ្ញុំចង់រីករាយជាមួយ នឹងជីវិតរបស់ខ្ញុំ ដោយគ្មានភាពខ្វល់ខ្វាយ”៕

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល