កាលពីថ្ងៃទី ៩តុលា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ នៅក្រុង Hangzhou ខេត្ត Zhejiang នៃប្រទេសចិន អ្នកធ្វើដំណើរឆ្លងកាត់ទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែជណ្ដើរយន្ដមួយត្រូវបានគេធ្វើឡើងដូចពីយ៉ាណូ។
ជណ្ដើរយន្ដនេះ មានកាំចំនួន ៥៤ ហើយកាំជណ្ដើរនិមួយៗមានសម្លេងផ្សេងៗគ្នា ដូចទៅនឹងពីយ៉ាណូ ធ្វើអោយអ្នកស្រឡាញ់តន្ដ្រីមួយចំនួន សាកល្បងជាមួយនឹងបទភ្លេងដែលខ្លួនចេះ។
ការបង្ហាញខ្លួនរបស់ជណ្ដើរយន្ដដែលត្រូវបានគេធ្វើឡើងយកតាមរូបរាង ពីយ៉ាណូ យក្ស បាននាំអោយមនុស្សជាច្រើនមកកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។ ក្មេងស្រីម្នាក់ដែលបានចាប់អារម្មណ៍នឹងជណ្ដើរនេះ ថ្លែងថា ៖ ជណ្ដើរនេះគួរអោយចូលចិត្ដ ខ្ញុំបានដើរចុះឡើងជាច្រើនដងដើម្បីបានស្ដាប់សម្លេងរបស់វា៕
width=438width=438width=442
width=448width=446
ដោយ ៖ សូរីយ៉ាប្រភព ៖ k14