ស្ទើរតែមិនគួរជឿ ៖ ដោយមានទីតាំងស្ថិតនៅជាយជ្រលងភ្នំ ដែលមានកំពស់ដល់ទៅជិត៤០០ ម៉ែត្រ ពីលើទន្លេ Colorado ឧបករណ៍ជិះលេងកំសាន្ត Giant Canyon Swing មាននៅក្នុងឧទ្យានជាតិ Glenwood Caverns Adventure Park សហរដ្ឋអាមេរិក ឧបករណ៍ជិះលេងកំសាន្ត ដូចយោងទោងមួយនេះ វាមិនសាមញ្ញ ដូចអ្វីដែលលោកអ្នកធ្លាប់បានគិតនោះទេពោលគឺ វាមានលក្ខណៈរន្ធត់ហួស ខណៈពេលដែលក្រុមមនុស្សមួយចំនួន មិនចាំបាច់ឡើងទៅជិះនោះទេ គ្រាន់តែមើលក៏ស្ងើចបាត់ទៅហើយ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ស្ថាបនិកដែលបានរកឃើញ ក៏ដូចជាបង្កើតឡើងនូវឧបករណ៍ជិះលេងកំសាន្ត ដូចយោងទោងមួយនេះ មានឈ្មោះថា លោកSteve Beckley វ័យ ៤១ ឆ្នាំ។ ជាការពិត គ្រាន់តែស្ថាបនិកដែលបានរកឃើញក៏ធ្លាប់បានជិះវាម្តងរួចមកហើយ ហើយគាត់បានលាន់មាត់ថា វាពិតជារន្ធត់លើសពីការរំពឹងទុករបស់គាត់ទៅទៀត។

គួររំឭកផងដែរថា Giant Canyon Swing មួយគ្រឿងនេះ ត្រូវបានគេបំពាក់ឡើងនៅលើជាយជ្រលងជ្រោះ ដែលមានកំពស់ដល់ទៅ ៤០០ ម៉ែត្រ ពីលើសមុទ្រ Colorado ហើយបើនិយាយពីល្បឿននៃការយោងវិញ មានល្បឿនដល់ទៅ ៥០ ម៉ាយ ក្នុងមួយម៉ោង។ ជ្រាបកាន់តែច្បាស់ តានដានទស្សនាវីដេអូ ដែលមាននៅខាងក្រោមនេះ ទាំងអស់គ្នាណា ៖
ដោយ ៖ ពិសីប្រភព ៖ odd