ផ្ទះរបស់ Justin Bieber ត្រូវបានក្រុមប៉ូលីសព័ទ្ធនិងឆែកយ៉ាងប្រុងប្រយ័ត្ន ថែមទាំងមានកាប្រើនូវឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿងដើម្បីបាញ់ភ្លើងបញ្ចាំងរកមនុស្សទៀតផង។ ហេតុកាណ៍នេះត្រូវបានកើតឡើងក្រោយពេលដែល ៩១១ ទទួលបានការទូរសព្ទប្រាប់ថាមានបុរសម្នាក់កាន់កាំភ្លើងវែងចូលទៅសម្លាប់ Justin Bieber ដល់ក្នុងផ្ទះហើយរត់គេចបាត់ព្រោះតែបទចម្រៀង Baby។
បើតាម TMZ បានអោយដឹងថាក្រុមប៉ូលីសបានសម្រុកចូលទៅក្នុងផ្ទះនោះដើម្បីឆែកមើលហើយមានប្រើឧទ្ធម្ភាគចក្រដើម្បីរុករកទៀតផងព្រោះគេមិនឃើញ Justin Bieber នៅក្នុងផ្ទះនោះទេ។ក្រោយពេលដែលធ្វើការរុករកដោយមានប្រដាប់អាវុធ ខ្វាត់ខ្វែងផងនោះ ការរុករកអស់ជាច្រើនម៉ោងនេះត្រូវបានបញ្ឈប់ ដោយវាគ្រាន់ជាការទូរសព្ទកំប្លែងលេងប៉ុណ្ណោះ ព្រោះមិនមានរឿងហេតុកើតឡើងដូចគេទូរសព្ទប្រាប់ ៩១១ នោះទេ។រឿងហេតុនោះគឺថា Justin Bieber កំពុងតែនៅលើឆាកសម្ដែងឯណោះទេមិនមែននៅក្នុងផ្ទះឡើយទើបមានមនុស្សខិលខូចទូរសព្ទប្រាប់ប៉ូលីស ដើម្បី ដុត ប៉ូលីសលេងតែប៉ុណ្ណោះ៕
ដោយ៖ ម៉ូកាប្រភពពី៖ starpulse