
ទ្វីបខាងត្បូងប្រទេសGreece នៅខាងត្បូងសមុទ្រAegean Sea ធ្វើឲ្យមានល្បីយ៉ាងខ្លាំងនៅលើកោះSantorini ជាកោះមួយដ៏ក្តៅហួតហែង វាលខ្សាច់ក្តៅ និង មានភ្លៀងធ្លាក់តិចតួច វាជាបរិយាកាសមួយដែលមានតែពីរប៉ុណ្ណោះនៅអឺរ៉ុប។ ទីក្រុងFiraនិងOia ជាទីក្រុងពីរដ៏ធំសំរាប់ទស្សនានៅលើកោះ។ អគារជាច្រើននិងផ្ទះលើកោះSantorini មានទ្រង់ទាយនិងពណ៌ស្រស់ឆើត ជាមួយដំបូលដ៏ល្អទាក់ទាញ់។ អាកាសធាតុក្តៅ និង ឆ្នេរខ្សាច់ពណ៌ខ្មៅដ៏គួរឲ្យចូលចិត្ត ធ្វើឲ្យយើងចង់ទម្រេតខ្លួនលើឆ្នេរខ្សាច់ ជាមួយនឹងភេសជ្ចៈដ៏ត្រជាក់ចិត្តសំរាប់អ្នកទេសចរណ៍។ កោះSantorini ក៏ជាកន្លែងផលិតស្រាទំពាំងបាយជួរ និង កន្លែងផលិតបន្លែដែលមានកេរ្តិ៍ឈ្មោះលើពិភពលោករួមមានtomatoes, white eggplantsនិង cucumbers។ កោះSantorini ក៏មានចំណតយន្តហោះដែលទទួលការហោះហើរពីOlympic Air, Aegean Airlines និង Athens Airways។ កន្លែងស្នាក់នៅដ៏អស្ចារ្យ ជាមួយនឹងតំលៃដ៏ល្អអាចស្វែងរកបាននៅលើកោះSantorini ។





ដោយៈ វណ្ណៈប្រភពៈ beautifulplacestovisit