តារាចម្រៀង Katy Perry និង Justin Bieber ត្រូវបានហាមឃាត់ពីអាជ្ញាធរត្រួតពិនិត្យស្តង់ដានៃការផ្សាយ ពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសពាក់ព័ន្ធ នឹងយុទ្ធនាការនៃផ្សព្វផ្សាយពាណិជ្ជកម្មខុសពីការពិតរបស់ពួកគេនិយាយអំពីផលិតផលថែ រក្សាស្បែកឈ្មោះថា Proactiv។

យុទ្ធនាការផ្សព្វផ្សាយផលិតផល Proactiv របស់តារាចម្រៀង Katy Perry និង Justin Bieber ត្រូវបានហាមឃាត់ពីចក្រភពអង់គ្លេស ក្រោយពេលជនអនាមិកម្នាក់បាន បង្ហើបរឿងនេះប្រាប់ទៅអាជ្ញាធរត្រួតពិនិត្យស្តង់ដានៃការផ្សាយ ពាណិជ្ជកម្ម Advertising Standards Authority ហៅកាត់ថាASA ។
ASA បានពន្យល់ថា ការផ្សាយពាណិជ្ជកម្មរបស់តារាចម្រៀងទាំងពីរមិនសមស្របសម្រាប់ ទស្សនិកជនអង់គ្លេសនោះទេដោយសារតែ version នៃការផ្សាយពាណិជ្ជកម្មផលិតផល Proactiv នៅអង់គ្លេសមានលក្ខណៈខុសគ្នាទាំងស្រុងពីគ្រឿងផ្សំរបស់ផលិតផលដែលផ្សាយនៅសហអាមេរិក

ASA បាននិយាយទៀតថា ការផ្សព្វផ្សាយពាណិជ្ជកម្មធ្វើឡើងដើម្បីតម្រង់ទិសដៅទៅកាន់ ទស្សនិកជនអង់គ្លេស ដូច្នេះនៅក្នុងបរិបទនេះ ពួកយើងបានសម្រេចចិត្តថា មិនអនុញ្ញាតឲ្យពួកគេបន្តផ្សព្វផ្សាយ ពាណិជ្ជកម្មនោះទៀតទេ ។ ការផ្សាយពាណិជ្ជកម្មមិនត្រូវបង្ហាញវត្តមានសារជាថ្មីម្ដងទៀតឡើយ ដរាបណាការអះអាងធានាពុំទាន់មាន។
ងាកប្រឡេកមកមើលវីដេអូនៃការផ្សព្វផ្សាយផលិតផលនេះវិញម្តង ខាងក្រោមនេះគឺជា វីដេអូនៃការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Katy Perry ទៅលើផលិតផល ដែលមានឈ្មោះថា Proactiv ៕
ដោយ ៖ រិទ្ធីប្រភព ៖ entertainmentwise