យល់ដឹង៖ ទោះបីជាមានការបកស្រាយ របស់ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្ដជាច្រើននាក់នៅជុំវិញពិភពលោក​ កាលពីពេលថ្មីៗកន្លងទៅនេះថា៖ ពួកគេបានខិតខំវែកញែក ដោយមានការផ្គុំទ្វីបមួយ ជាមួយនឹងទ្វីបផ្សែងទៀត ដើម្បីអោយមានទំហំធំយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកសាស្រ្ដស្រាវជា្រវជាច្រើននាក់ បានអនុម័ត្ដ និងយល់ថា ទ្វីអាស៊ីនៅតែមានទំហំធំជាងគេដដែល។

ទ្វីបអាស៊ី​គឺមានទំហំ ៤៤,៥៨០,០០០ គីឡូម៉ែត្រក្រឡា ដែលសើ្មនឹង ២៩.១ ភាគរយនៃផ្ទៃដីសរុបរបស់ផែនដី។ ទ្វីបនេះគឺមានប្រជាជនប្រមាណជា ៤.១ ពាន់លាននាក់។

width=450

ក្រុមអ្នកវិទ្យាសាស្រ្ដមួយចំនួន បានយល់ថា ទ្វីបអូស្រ្ដាលី និងអាមេរិកខាងជើង ជាភូមិសាស្រ្ដផ្ទៃដីតែមួយ ដោយមានផ្ទៃដីតូចមួយកាត់ត្រង់ អាមេរិកខាងត្បូង។ អ្នកខ្លះគេយល់ថាអាស៊ី និងអឺរ៉ុបជាផ្ទៃដីតែមួយ ដូច្នេះទើបវាអាចមានទំហំធំដូចនេះ។ អ្នកខ្លះគេ​ គិតថា អឺរ៉ុប និងអាហ្រ្វិកជាសណ្ឋានដីតែមួយ ដោយមានប​ន្ទាត់ភ្ជាប់ត្រង់ភ្នំ Ural (Ural mountain)។

តែក៏មានអ្នកខ្លះ គេហ៊ាននិយាយថា អាស៊ី អឺរ៉ុប និងអាហ្រិ្វកជា សណ្ឋានដីតែមួយដោយមានបន្ទាត់ភ្ជាប់មួយ ដូចបន្ទាប់ភ្ជាប់អាមេរិកទាំងពីរ ពោលគឺត្រង់តំបន់ Isthmus នៃរដ្ឋ Suez របស់ប្រទេសប៉ាណាម៉ា។ ចំពោះអ្នក តើអ្នកគិតយ៉ាងណាដែរ?

ដោយ៖ នារីប្រភព៖ lifeslittlemysterie