បុណ្យណូអែល ត្រូវបានគេហៅជាឈ្មោះផ្សេងៗគ្នា ក្នុងនោះមានដូចជា គ្រីស្ដម៉ាស(Christmas) ឬ អ៊ិចម៉ាស(Xmas), Nativity ឬ Yule ជាដើម។ ណូអែល គឺជាពិធីបុណ្យរំឭកថ្ងៃប្រសូតរបស់ព្រះយេស៊ូ នេះបើតាមក្រុមគ្រីស្ដសាសនិក បើទោះជាមិនបានដឹងប្រាកដអំពីថ្ងៃខែប្រសូតរបស់ព្រះយេស៊ូ។ ពួកគេ​ជឿថា ព្រះយេស៊ូ បានប្រសូតនៅអំឡុងចម្លោះឆ្នាំ ៧ និងឆ្នាំ ២ មុនគ្រិស្តសករាជ នៅ Bethlehem នៃ តំបន់ Judea ក្នុងរដ្ឋជ្វីហ្វ (បច្ចុប្បន្ន ជាក្រុងមួយរបស់ Palestine ) ដែលកាលណោះស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូម។

width=341

ថ្ងៃ​ប្រសូត​របស់​ព្រះ​យេស៊ូ

ថ្ងៃបុណ្យណូអែល ត្រូវបានប្រារព្ធឡើងជាផ្លូវការ ក្នុងថ្ងៃទី ២៥ធ្នូ ប៉ុន្ដែបុណ្យនេះ តែងត្រូវបានក្រុមមនុស្សមួយភាគធំ ទទួលអបអរចាប់ពីយប់ថ្ងៃទី ២៤ធ្នូ ព្រោះបើតាមប្រតិទិនរបស់ជនជាតិជ្វីហ្វ ការចាប់ផ្ដើមថ្ងៃថ្មី គឺរាប់ពីពេលថ្ងៃរះឡើង គឺមិនមែនរាប់ពីម៉ោង ១២យប់នោះទេ។ ប្រវត្តិនៃពិធីបុណ្យគ្រិស្ដម៉ាសកាលពីអំឡុងពេលនៃការកកើតសាសនាគ្រីស្ដ (ប្រហែល ២ ទៅ ៣ សតវត្សដំបូងនៃគ្រីស្ដសករាជ) ពិធីបុណ្យណូអែល ត្រូវបានធ្វើរួមជាមួយបុណ្យ Epiphany ។ ចាប់តាំង​ពីឆ្នាំ ២០០ Clement (Titus Flavius Clemens)ដែលជាអាចារ្យបង្រៀននៃសាសនាគ្រិស្ដប្រចាំក្រុង Alexandria (១៥០-២១៥) បាននិយាយដល់ពិធីបុណ្យពិសេសនេះ ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២០ ឧសភា ប៉ុន្ដែក្រុមជុំនុំសាសនាឡាទីន បែរជាធ្វើនៅថ្ងៃទី ២៥ធ្នូ។

width=477

ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល

តាមប្រភពផ្សេង សាសនាគ្រីស្ដ ដំបូង មិនបានធ្វើពិធីបុណ្យរំឭកថ្ងៃប្រសូតរបស់ព្រះយេស៊ូនោះទេ ព្រោះយល់ថា វាជាការធ្វើតាមមនុស្សកាន់សាសនាផ្សេង ដូច្នេះគ្រីស្ដសាសនិក មិនបានអបអរថ្ងៃបុណ្យណូអែលក្នុងរយៈពេល ៣សតវត្សដំបូងនៃគ្រិស្ដរាជ។ មកដល់សតវត្សទី ៤ ទើបពួកគ្រីស្ទាន(អ្នកកាន់សាសនាគ្រិស្ដ) បានចាប់ផ្ដើមចង់អបអរថ្ងៃបុណ្យណូអែល (ថ្ងៃប្រសូត) របស់ព្រះយេស៊ូ ជារៀងរាល់មួយឆ្នាំម្ដង ប៉ុន្ដែពួកគេខ្លាចអាជ្ញាធរនៃចក្រភពរ៉ូមដឹង និងចាប់ខ្លួន ព្រោះថា ពេលនោះ គ្រិស្ដសាសនា មិនទាន់ត្រូវបានទទួលស្គាល់ថា ជាសាសនាស្របច្បាប់នៅឡើយ។អាជ្ញាធរនៃចក្រភពរ៉ូម ពេលនោះ មាន​ជំនឿ គោរព និងអបអរថ្ងៃបុណ្យ “ព្រះអាទិត្យ” (Feast of The SolInvictus) ក្នុងថ្ងៃទី ២៥ធ្នូ។ ដូច្នេះ គ្រិស្ដសាសនិកក៏បានឆ្លៀតឱកាសនេះ ដើម្បីអបអរថ្ងៃបុណ្យណូអែល ដើម្បីបំភ័ន្ដភ្នែកអាជ្ញាធរ។មកដល់ឆ្នាំ ៣១២ អធិរាជរ៉ូម៉ាំង Constantinus បានបោះបង់សាសនាមុនរបស់ខ្លួន ហើយបានងាកមកគោរពសាសនាគ្រិស្ដ។ ឆ្នាំ ៣៥៤ សម្ដេចសង្ឃ Liberius បានប្រកាសយកថ្ងៃ ទី ២៥ធ្នូ ជាថ្ងៃផ្លូវការដើម្បីប្រារព្ធពិធីបុណ្យរបស់យេស៊ូ។

width=463

​ក្រុម​ហ៊ុន​មួយ​ចំនួនធំ រៀប​ចំ​អបអរ​បុណ្យ​ណូអែល គឺ​ដើម្បី​មុខ​ជំនួញ​របស់​ខ្លួន

ថ្ងៃបុណ្យណូអែល មកដល់សម័យបច្ចុប្បន្ន បានក្លាយជាថ្ងៃបុណ្យដ៏ធំមួយដែលមានមនុស្សជុំវិញពិភពលោក អបអរសាទរ។ ក្នុងចំណោមនោះ មានមនុស្សជាច្រើនមិនបានចាត់ទុកថា វាជាថ្ងៃបុណ្យសាសនានោះទេ ដោយពួកគេរៀបចំទទួលអបអរបុណ្យណូអែល គឺដើម្បីអាជីវកម្ម ឬការរកស៊ីរបស់ពួកគេតែប៉ុណ្ណោះ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ធ្វើបែបណាដឹងថា គាត់ស្រឡាញ់អ្នក ដោយស្មោះ?

រកឃើញវិធីថ្មី អាចដឹងថា អ្នកណាកុហក អ្នកណា មិនកុហក

ប៉ូលខាងត្បូងអាចនឹងមាន ត្បូងពេជ្រទឹកកកដ៏ច្រើន

ហេតុអ្វីព្រិលធ្លាក់ខុសធម្មតា នៅតំបន់ខ្លះ ក្នុងពិភពលោក ?

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ អ៊ីនធើរណិត