មានបុរសពីនាក់ ជាពួកមិត្តភក្តិជិតសិទ្ធិ កាលនៅរៀនមហាវិទ្យាល័យជាមួយគ្នា មួយឈ្មោះសារិន មួយឈ្មោះ ចាន់ណា ។ សារិនកាលពេលដែលនៅរៀន គេមានសង្សាស្រីម្នាក់..ក្រោយមកសារិន និងសុធី បានជួបគ្នានៅកន្លែងផឹកស៊ីមួយ។

/

ចាន់ណា៖ សារិន គ្នាឮដំណឹងថា មិត្តស្រីរបស់ឯង រត់ចោលឯងមែនទេ? សារិន៖ មែន! មកពីមិត្តប្រុសថ្មីនាងនោះ គេគឺជាកូនអ្នកមាន មានប្រាក់ មានរថយន្ត! ចាន់ណា៖ បើអញ្ចឹងមែន គ្នានឹងអោយប្រាក់ទៅឯង   មួយចំនួន   ដើម្បីទាក់យកនាងនោះ មកវិញ អោយដូចសុភាសិតបានពោលថា សេះដាច់យកសេះតាម!

សារិន៖ យី ! អម្បាញ់មិញឯងនិយាយអញ្ចឹងបានសេចក្តីថា សត្វលារបស់ឯងនោះ  លឿនជាងលុយសេះរបស់គ្នា ឬយ៉ាងម៉េច? ចាន់ណា៖ ទេ ! គ្នាពុំយកសត្វលាទៅតាមទេ តែលាគ្នានេះ  គឺសុំលារហូតហើយ ពីព្រោះអី គ្នាទើបតែនឹងទទួលដំណឹងថា មិត្តប្រុសក្រោយរបស់នាងនោះ   គឺកំពុងតែដេកឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសាររោគអេដស៏។សារិន៖ អូ !!ចាន់ណា៖ សូមអបអរសារទឯង ដែលបានឆ្លងមេរោគអេដស៍ពីនាង បានសម្រេច!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke