ដោយមានការអាណិតលោកយាយ ប៉ុន្ដែខ្លាចពុកម្ដាយមិនអនុញ្ញាត Noah បានលួចចាកចេញពីផ្ទះដោយជិះកង់តូចមួយគ្រឿង និងកាបូបស្ពាយមានដាក់ទឹក ស្ករគ្រាប់ ប៉ុន្ដែបែរជាភ្លេចពាក់ស្បែកជើង។

នៅពេលបានឮថា លោកយាយរបស់ខ្លួនឈឺ និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ Noah Joel ដែលកំពុងរស់នៅជាមួយពុកម្ដាយនៅឯ Hamelin ប្រទេសអាឡឺម៉ង់ ក៏បានលួចលាក់ធ្វើដំណើរចម្ងាយ ៥គីឡូម៉ែត្រដើម្បីទៅកាន់មន្ទីរពេទ្យដែលលោកយាយរបស់ខ្លួនកំពុងនៅទីនោះ។ ដើម្បីត្រៀមសម្រាប់ដំណើរដ៏ វែងឆ្ងាយ នេះ Noah Joel បានយកស្ករគ្រាប់យ៉ាងច្រើន រួមជាមួយនឹងទឹកមួយដបដាក់ចូលក្នុងកាបូបស្ពាយសម្រាប់ពេលចាំបាច់។
បើទោះជាមានអាយុតិច ប៉ុន្ដែ Noah Joel មានការចងចាំបានល្អណាស់។ Noah Joel បានចំណាំផ្លូវពីផ្ទះទៅកាន់មន្ទីរពេទ្យបានយ៉ាងច្បាស់។
នៅពេលករណីនេះបានកើតឡើង ម្ដាយរបស់ Noah Joel គិតថាកូនរបស់ខ្លួនកំពុងលេងហ្គេមនៅក្នុងបន្ទប់ ប៉ុន្ដែពេលចូលក្នុងបន្ទប់ទើបដឹងថា Noah Joel បានបាត់ខ្លួនជាមួយនឹងកង់តូចមួយគ្រឿង។ ម្ដាយរបស់ Noah Joel បានហៅទួរស័ព្ទទៅកាន់នគរបាលអោយជួយតាមរក។ មិនយូរប៉ុន្មាន ក្រុមនគរបាលបានអោយដឹងថា គេបានឃើញក្មេងម្នាក់ដូចទៅនឹងការរៀបរាប់ កំពុងជិះកង់តាមដងផ្លូវ។
ដំណើរទៅសួរសុខទុក្ខខាងលើនេះ បានធ្វើអោយមានការរំជួលចិត្តយ៉ាងខ្លាំងពីគ្រួសាររបស់Noah Joel និងអ្នកជិតខាង។ សមាជិកម្នាក់ក្នុងគ្រួសារ បាននិយាយថា Noah Joel ពិតជាមានចិត្តអាណិត ស្រឡាញ់ និងចង់ជួយសម្រាលទុក្ខលោកយាយខ្លាំងណាស់ ហើយនេះ ប្រហែលជាវិធីដែល Noah Joel បានជ្រើសរើស៕
ដោយ ៖ សូរីយ៉ាប្រភព ៖ banana1015/Zing