ការកើតមានអង្គែបណ្តាលមកពី កោសិកាស្បែកងាប់ប្រមូលពូនផ្តុំគ្នា  ហើយក៏ជ្រុះចេញពីលលាដ៏ក្បាល។ មានកត្តារួមផ្សំជាច្រើន ដែលធ្វើឲមានអង្គែដូចជា៖ ភាពតានតឹង អាកាសធាតុត្រជាក់ រឺក្តៅពេក ការនឿយហត់ របរអាហារមិនត្រឹមត្រូវ ការបាត់បង់ថាមពលដោយសារតែជំងឺ ផលិតផលប្រើប្រាស់ រឺ សាប៊ូកក់សក់  ក្លែងក្លាយ។ ខាងក្រោមនេះ យើងសូមណែនាំ លោកអ្នកនូវវិធី បែបធម្មជាតិ ងាយៗ​ដែលអ្នកអាចធ្វើបាន ក្នុងការកំចាត់អង្គែ។ វិធីទាំងនោះមានដូចជា៖ / 
វិធីទី១៖កំដៅប្រេងដូង ៤ស្លាបព្រាបាយ ដោយថែមទេពីរូមួយចិប រួចកូរឲសព្វ។ ទុកវាឲនៅក្តៅឧណ្ណៗ បន្ទាប់មកលាបលើស្បែកក្បាលរៀងរាល់ពេលយប់មុនចូលគេង។វិធីទី២៖ យកគ្រាប់សណ្តែក២ស្លាបព្រាបាយ ទៅត្រាំទឹក១យប់ឲរីក រួចត្រងយកតែគ្រាប់វា ហើយបុកឲម៉ដ្ឋ បន្ទាប់មក យកទៅលាបលើស្បែកក្បាលជាការស្រេច។វិធីទី៣៖ យកពងមាន់២គ្រាប់ដោយត្រងយកតែផ្នែកពណ៌ស លាយជាមួយទឹកក្រូចឆ្មារ៤ស្លាបព្រាបាយ កូរឲសព្វ ហើយលាបទៅលើស្បែកក្បាល ដោយទុកចោលរយៈពេលកន្លះម៉ោង។ យកស្លឹកស្តៅ១ ក្តាប់ទៅបុក ហើយដាក់ត្រាំទឹកកន្លះលីត្រ បន្ទាប់មកលាងសក់របស់អ្នកជាមួយទឹកនេះ​សិន ទើបលាងទឹកស្អាតចេញ ជាការស្រច។
ប្រែសំរួលដោយ៖  ដាណាប្រភព៖  homeveda