មិនគួរអោយជឿ ៖ វីដេអូមួយត្រូវបានរងការរិះគន់យ៉ាងចាស់ដៃ​ ខណៈឪពុកចិត្តសឿងមួយរូប បានអនុញ្ញាតអោយកូនស្រីតូចរបស់ខ្លួន កាន់ និងកាច់ចង្កូតរថយន្តទំនើប  Audi  ពេលកំពុងធ្វើដំណើរនៅលើដងផ្លូវ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស singaporeseen ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ

width=441

បើទោះជាមិនបានដឹងថា    វីដេអូមួយនេះ ​ បានកើតនៅកន្លែងណាអោយពិតប្រាកដ តែបើតាមមតិរិះគន់    ក៏បានលើកឡើងដដែលៗ  ដោយបញ្ជាក់យ៉ាងច្បាស់ផងដែរថា  ឪពុករូបនោះអីក៏ចិត្តសឿងដល់ថ្នាក់នេះ  មិនគួរណា  បែកគំនិតធ្វើរឿងអញ្ចឹងសោះ  ចង់បានពាក្យសរសើរណាឫ? ផ្ទុយទៅវិញ មានតែមតិរិះគន់ទៅវិញនោះទេ។

ដាច់ខាត    រាល់អ្នកលេងប្រព័ន្ធអ៊ិនធើណេត  មិនគួរណាយកតម្រាប់តាមនោះទេ  អ្វីដែលជាការចងចាំនោះគឺថាការធ្វេសប្រហែសតែមួយវិនាទី ជីវីនឹងបាត់បង់,ប្រហែសបាត់ប្រយ័ត្នគង់ ។ ជ្រាបកាន់តែច្បាស់  ថាតើឪពុករូបនេះ  បែកគំនិតយកជីវិតកូនស្រីមកលលេងបានយ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ singaporeseen