ភ្នំពេញ ៖ តារាចម្រៀងប្រុស កំពុងតែល្បីល្បាញ ក្នុងស្រទាប់មិត្តយុវវ័យ ឆន សុវណ្ណរាជ ជាតារាចម្រៀងកំពុងតែ មានទីផ្សារយ៉ាងច្រើនគួរសម បន្ទាប់ពី កំពូលតារាចម្រៀង ព្រាប សុវត្តិ និង ខេមរះ សិរីមន្ត។
តារាចម្រៀងរូបនេះត្រូវប៉ាន់គ្រប់កម្មវិធី ដោយសារ អោយតែមានការអញ្ជើញ គឺដឹងតែមានវត្តមានហើយ មិនប្រកាន់ថាកម្មវិធីតូចធំទេ អោយតែត្រូវរ៉ូវតំលៃគ្នា ពិសេសតារាចម្រៀងនេះ មានទំនាក់ទំនងល្អ ជាមួយមនុស្សគ្រប់ជាន់ថ្នាក់មិនថា អ្នកគាំទ្រឬ ម្ចាស់កម្មវិធី ដែលផ្ទុយពីតារាចម្រៀងប្រុសខ្លះ ដំឡើងឬកខ្ពស់កប់ពពក អាងតែខ្លួនល្បីកម្មវិធីល្មមៗមិនទៅទេ។
តារាចម្រៀងប្រុសរូបនេះ គេកត់សម្កាល់ឃើញថា មានបទចម្រៀងចេញច្រើនជាងគេ ហូរហែរមិនដែលដាច់ ស្ទើរតែគ្រប់វ៉ុលតែងតែមាន បទចម្រៀងលោកជានិច្ច គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ ។
មូលហេតុដែរតារាចម្រៀងប្រុស សង្ហារូបនេះ សម្បូរបទចម្រៀងមិនដាច់ មិនមែនមកពី លោកមានខ្នងបង្អែកធំទេ តែមកពីរូបគេ ដែលមិនរើសបទចម្រៀងទេ អោយតែមានគឺច្រៀងទាំងអស់ ម្យ៉ាងក្រុមហ៊ុនបានចាត់ទុកលោក ជាតារាចម្រៀងមានទីផ្សារ ដូចនេះវត្តមានលោកក្នុងវ៉ុល បទចម្រៀងថ្មីធ្វើអោយ ថាសចម្រៀងលក់កាន់តែដាច់ ។ ថ្មីនេះតារាចម្រៀងប្រុសនេះ បានងាកមកចាប់ដៃគូជាថ្មី ជាមួយតារាចម្រៀងស្រី ពេជ្រ សោភា ដែលបានផ្ទុះបទចម្រៀង ប្រមាណជាពីបីបទដែរ គឺ ពេលស្រវឹងទើបដឹងថាស្រលាញ់អូន និង បទសង្សារក្នុងចិត្ត ដែលកំពុងតែពេញនិយមខ្លាំង ។
ដោយនេះជារដូវវស្សារ តារាចម្រៀងនានា នាំគ្នារត់ទៅច្រៀងក្រៅប្រទេស ដោយសារតែអត់មានកាងារក្នុងស្រុក ម្យ៉ាងទៅក្រៅអាចរកប្រាក់បានច្រើន ដូចនេះប្រសើរជាជាង ដេកស៊ីនៅផ្ទះ។ ដោយឡែកតារាចម្រៀងប្រុសសង្ហានេះ វិញថ្វីត្បិតវដូវវស្សា តែលោកមិនដាច់ការងាទេ ពោលគឺរវល់មិនដាច់ដែរ ។ចំនែកឯគំរោងទៅសម្ដែងនៅក្រៅប្រទេសវិញ ត្រូវបានគេបញ្ជាក់អោយដឹងថា លោកនឹងចាកចេញទៅ សម្ដែងនៅប្រទេសបារាំងឆាប់នេះហើយ ។
តារាចម្រៀងឆន សុវណ្ណរាជបាននិយាយប្រាប់ LookingTODAY ថា មិនអាចកំណត់ថ្ងៃបានទេ គ្រាន់តែអាចប្រាប់ថា ប្រហែលជាពាក់កណ្ដាលខែ ឬ ចុងខែនេះប៉ុណ្ណោះ។ ការទៅសម្ដែងនៅប្រទេសបារាំង ត្រូវបាន សុវណ្ណរាជ រំពឹងថានឹងមានភាបមមាញញឹកច្រើន ដែលសូម្បីតែពេលឡើង ផ្សព្វផ្សាយបទចម្រៀងថ្មីជាមួយ ស្រីស្អាតពេជ្រសោភា តាមកញ្ចក់ទូរទស្សន៍ ក៏លោកមិនទាន់មានផង ដោយសារតែរវល់ខ្លាំងពេក៕




ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល