ភ្នំពេញ៖  ទើបតែប្រឡូកក្នុង អាជីពសិល្បៈ និងក្លាយទៅជាតារាចម្រៀង ប្រចាំផលិតកម្ម ប៊ិកមែន មិនទាន់បានប៉ុន្មាន ឆ្នាំផងកញ្ញា សែម ស្រីណយ ហៅ ណយ ត្រូវបានមហាជនមួយចំនួន ធ្វើការរិះគន់មកលើ នាងយ៉ាងចាស់ដៃ ថានាងជាតារាវាយឫក ខ្ពស់កប់ពពក ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព របស់នាង បច្ចុប្បន្នមើលទៅមិនទាន់ ឃើញជាដំកំភួន នៅឡើយផងនោះ ។

ចំពោះការរិះគន់ខ្លាំងៗ មកលើតារាចម្រៀងថ្មីថ្មោង ប្រចាំផលិតកម្ម ប៊ិកមែន ស្រីណយ ថាវាយឫកខ្ពស់ ពេលកំពុងតែមានឈ្មោះល្បីនេះ មិនត្រឹមតែមហាជននៅខាង ក្រៅពិភពសិល្បៈប៉ុណ្ណោះទេ សូម្បីតែអ្នកនៅក្នុងចង្កោមសិល្បៈមួយចំនួនក៏រិះគន់មកលើនាងមិនធម្មតាដែរ ។

ដោយក្នុងនោះ មានពាក្យលេចឮថា ស្រីណយ មិនទាន់បានល្បីឈ្មោះប៉ុន្មានផង ស្រាប់តែវាយ ឫកខ្ពស់ប៉ុណ្ណឹង.. ចុះបើល្បីឈ្មោះជាងនេះទៅទៀតនោះ មិនដឹងថាវាយឫកខ្ពស់ប៉ុណ្ណានោះទេ ។ លើសពីនេះ ទៅទៀត ក៏មានពាក្យលេចពីមាត់មួយទៅមាត់មួយថា តារាស្រីវ័យក្មេងប្រចាំផលិតកម្មប៊ិកមែន ស្រីណយ ពិបាកទាក់ទងសុំការសម្ភាសន៍ពីសំណាក់អ្នកសារព័ត៌មាន ខ្លាំងណាស់ ព្រោះទូរស័ព្ទរបស់នាងប្តូរលេខរហូត ។

មិនតែប៉ុណ្ណោះ សូម្បីតែអ្នកសារព័ត៌មានខលចូលហើយ ក៏នាងយកលេសអញ្ចេះ យកលេសអញ្ចុះ ដែលមើលទៅហាក់មិនចង់ផ្តល់បទសម្ភាសន៍ ឲ្យអ្នកកាសែតបន្តិចនោះឡើយ ។ ខណៈដែលតារាចម្រៀងវ័យក្មេងរូបនេះ តែងតែគេចវេសពីការស្នើសុំសម្ភាសន៍ពីអ្នកការសែត បែបនេះត្រូវបានគេសង្ស័យថា នាងប្រហែលជាមានរឿងអាស្រូវច្រើន ដែលមិនអាចប្រឈមមុខចំពោះអ្នកកាសែតបាន ។ ណាមួយជារឿយៗគេសង្កេតឃើញថា តារាដែលមានរឿងអាស្រូវច្រើនតែងតែគេចវេស ពីអ្នកកាសែត មិនឲ្យផ្តិតយករូបភាព និងផ្តល់បទសម្ភាសន៍ឡើយ ។

ដូច្នេះនៅពេលនេះ ស្រីស្រស់ សែម ស្រីណយ ក៏ប្រហែលជាមិនខុសនឹងការលើកឡើងខាងលើនេះដែរ ដោយគេនិយាយថា នាងអាចមានរឿងរ៉ាវអាស្រូវអ្វីមួយ ដែលមិនអាចលាតប្រដាង ចំពោះមហាជនបាន ទើបជានិច្ចកាល នាងតែ គេចវេសពីការស្នើសុំសម្ភាសន៍បែបនេះ ។

ចំពោះការលេចឮយ៉ាងធ្ងន់ធ្ងរ មកលើប្រជាប្រិយភាពរបស់ ស្រីណយ បែបនេះកាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០១៣ គេហទំព័រ LookingTODAY មិនអាចសុំការបកស្រាយ ពីតារាចម្រៀងរូបនេះបានទេ ព្រោះពេលខលចូល នាងនិយាយថា ជាប់រវល់ រួចក៏ចុចផ្ដាច់ទូរស័ព្ទតែម្ដង៕

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល