ចម្លែកៗ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានប្លែកបរទេស កាលពីម្សិលមិញនេះ បានគូសបញ្ជាក់អោយដឹងថាស្រ្តីស្រស់ស្អាត ដែលមានសម្រស់ គួរជាទីទាក់ទាញម្នា ក់ បានអះអាងថា មូលហេតុដែលនាងមិនស្វែងរកការងារធ្វើ ក៏ព្រោះតែនាងមានសម្រស់ស្រស់ស្អាតពេក ។
គួរបញ្ជាក់ផងដែរថា ស្រ្តីចម្លែករូបនេះ មានឈ្មោះថា Laura Fernee វ័យ ៣៣ ឆ្នាំ បានបញ្ចប់ការសិក្សាកំរិត PhD និង ធា្លប់បានបំរើការងារ នៅក្នុងមន្ទីរពិសោធន៍ រយៈពេល ៣ ឆ្នាំ មុនពេលដែលនាងសុំឈប់កាលពីឆ្នាំ ២០១១ ចាប់តាំងពីពេលនោះមក នាងមិនបានដាក់ពាក្យស្វែងរកការងារអ្វីនោះទេ។

នាង Laura Fernee បានផ្តល់ជាកិច្ចសម្ភាសន៍ផងដែរថា នាងមិនមែនជាមនុស្សស្រីខ្ជិល ឬក៏ជាមនុស្សស្រី ខ្វះសីលធម៌នោះទេ តែអ្វីដែលជាការពិតនោះគឺថា សម្រស់ដែលប្រកបទៅដោយភាពទាក់ទាញរបស់នាងខ្ញុំ ពិតជាបង្កភាពស្មុគស្មាញ និងបញ្ហាជាច្រើនមកលើនាងខ្ញុំ បើសិនណានាងខ្ញុំក្លាយជាបុគ្គលិករបស់អង្គការ ឬ ក៏ស្ថាប័នក្រុមហ៊ុនណាមួយនោះ។
លើសពីនេះ នាង Laura ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុង ឡុងដ៍ បន្ថែមថា នាងបានកត់សំគាល់អោយដឹងថា បុគ្គលិកប្រុសដែលបំរើការជាមួយគ្នានោះ ជារឿយៗតែងតែយកចិត្តទុកដាក់និងនាង ក៏ដូចជាចាប់អារម្មណ៍នាងជាខ្លាំង ដែលជាហេតុធ្វើអោយ អ្នកបំរើការស្រីៗដូចគ្នានោះ មានភាពច្រណែនជាខ្លាំង ។ នាងខ្ញុំពិតជាមិនចង់អោយបុគ្គលិកប្រុសទាំងនោះ មើលមកលើនាងខ្ញុំតែរូបកាយ និងសម្រស់នោះទេ តែនាងខ្ញុំពិតជាចង់អោយពួកគេ មើលឃើញ នូវទេពកោសល្យ ស្នាដៃ ក៏ដូចជា ភាពស្ទាត់ជំនាញរបស់នាងខ្ញុំផងដែរ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ឪពុកម្តាយរបស់នាង ជារៀងរាល់ខែ តែងតែផ្តល់លុយ £2,000 សម្រាប់ការចំណាយផ្សេងៗ ។ ជាចុងក្រោយនាង Laura បញ្ជាក់ថា ខ្ញុំដឹងថា ពិតជាមានមនុស្សមួយចំនួន ធ្វើការវិនិច្ឆ័យក្នុងការសម្រេចចិត្តមិនទៅបំពេញការងារ តែពួកគេពិតជាអាចប៉ាន់ស្មានដឹងថា តើអ្វីដែលជាភាពរាំងស្ទះនៅកន្លែងធ្វើការ បើសិនណា មានសម្រស់ស្រស់ស្អាតជាងគេនោះ៕