អ្នកគាំទ្រ Kpop ប្រហែលជាស្គាល់ក្រុម B.A.P ហើយមើលទៅ។ ក្រោយពីការចេញបទមច្រៀងរបស់ B.A.P ដែលមានចំណងជើងថា Power រួចមកនោះគេសង្កេតឃើញថាក្រុម B.A.P រវល់សឹងតែរកពេលដើម្បីប្រកាស Teaser បទថ្មីមិនទាន់។/តែកាលពីពេលថ្មីៗកន្លងមកនេះក្រុម B.A.P បានប្រកាស Teaser បទថម្រៀងដែលមានចំណងជើងថា Goodbye ដែលនឹងមានចេញផ្សាយជាសាធារណៈក្នុងពេលឆាប់ៗនេះជាមួយ និងអាល់ប៊ុមទោលថ្មីរបស់គេ។ បើនិយាយពីវីដេអូចម្រៀងបែប តុក្កតាមើលទៅលោកអ្នកប្រហែលជាគិតថាមានតែ 2NE1 ទេដែលមានគំនិតក្នុងការធ្វើវីដេអូចម្រៀងចេញជាតុក្កតាបែបនេះនោះ តែពេលនេះវិញ B.A.P ក៏បានចេញវីដេអូចម្រៀងបែបតុក្កតានេះដែរ ដោយយក Style បែបតុក្កតា Comic៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop