បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស worldnewstoday ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានអោយដឹងថា មានករណីចោរលួចចូលផ្ទះប្រភេទថ្មីមួយផ្សេងទៀតបានកើតឡើង ពោលគឺ អាចោរកំហូចទាំងនោះ វាលូចចូលផ្ទះ ដោយមិនមានបំណងលួចរបស់របរមានតម្លៃអ្វីនោះទេ តែបែរជាបែកគំនិតលួចចូលផ្ទះដើម្បីលួចមើលវីដេអូអាសអាភាសនៅក្នុងកុំព្បូទ័ររបស់អ្នកទៅវិញ។

លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំតំបន់ បានបញ្ជាក់អោយដឹងថាពួកគាត់បានចាប់ឃាត់ខ្លួនបុរសម្នាក់ វ័យ ២១ ឆ្នាំ ដែលលួចចូលទៅក្នុងផ្ទះប្រជាពលរដ្ឋស្លូតត្រង់ ទៅមើលវីដេអូអាសអាភាសនៅលើកុំព្យូទ័រខណៈពេលម្ចាស់ផ្ទះនៅប្រចាំការនៅក្នុងផ្ទះនៅឡើយ។
គួររំឭកផងដែរថា ករណីស្រដៀងនេះដដែលៗ បានកើតឡើងជារឿយៗនៅសហរដ្ឋអាមេរិក មុនឈានដល់ការចាប់ឃាត់ខ្លួន ជនបង្កហេតុរូបនេះ៕
ដោយ ៖ រិទ្ធីប្រភព ៖ worldnewstoday