ឧទ្យាន Kawachi Fuji គឺជាតំបន់ទេសចរណ៍ដ៏ស្រស់បំព្រងមួយ ដែលលម្អទៅដោយផ្កាចម្រុះពណ៌គ្រប់ប្រភេទ អមសងខាងផ្លូវចូល និងក្នុងឧទ្យានទាំងមូលពោរពេញទៅផ្កាដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសជប៉ុន ដែលលោកអ្នកអាចធ្វើដំណើររយៈពេល ៥ម៉ោង ពីទីក្រុងតូក្យូដោយជិះរថភ្លើងល្បឿនលឿន។
ឧទ្យាន Kawachi Fuji មានផ្លូវដើរចូលក្នុងឧទ្យាន ប្រៀបដូចជា លោកអ្នកកំពុងតែឡើងទៅកាន់ឋានសួគ៌ដ៏ស្រស់ត្រកាលអមទៅដោយបុផ្ផាចម្រុះពណ៌ ជាច្រើន ដូចជា៖ បុផ្ឆាពណ៌ស ស្វាយ ផ្កាឈូក ខៀវ ជាដើម។ល។ ក្នុងនោះមានពូជរុក្ខជាតិចំនួន ១៥០ប្រភេទ និងពូជផ្កា ចំនួន ២០ប្រភេទផ្សេងៗ ពីគ្នា ដែលបង្កើតបានជាឧទ្យាន ឬ ដើរផ្លូវឋានសួគ៌លោកីដ៏ប្រណិត គ្របដណ្តប់ដោយផ្កាចម្រុះពណ៌ព័ទ្ធជុំវិញ។
ឧទ្យានដ៏ស្រស់ស្អាត អាចឱ្យភ្ញៀវទេសចរ គយគន់ សម្រស់ផ្ការីកចម្រុះពណ៌បាន គឺមាននៅចាប់ពីចុងខែមេសា ដល់ពាក់កណ្តាលខែឧសភា។ ផ្កាចម្រុះទាំងនេះ អាចរីកបានល្អ គឺអាស្រ័យទៅលើអាកាសធាតុទៅតាមឆ្នាំនិមួយៗ។ ប្រិសិនបើលោកអ្នកចង់ទៅកម្សាន្ត និងទស្សនាដោយផ្ទាល់នៅទស្សនីយភាពដ៏អសា្ចរ្យនេះ សូមទៅកាន់ប្រទេសជប៉ុន នៅចុងខែមេសា ដល់ពាក់កណ្តាលនៃខែឧសភា៕
សូមទស្សនា វីដេអូ ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ tourismontheedge