កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ជាព្រះរាជាណាចក្រដែលមានទឹកដីពោរពេញទៅដោយទេសភាពស្រស់ត្រកាល មានបក្សីបក្សាច្រើនរយប្រភេទ មានទន្លេ បឹងបួ ទឹកជ្រោះ សមុទ្ទ ត្រជាក់កាយា មានព្រៃព្រឹក្សាស្រស់បំព្រង។ គ្រាន់តែស្រមៃគិតក៏មានក្ដីសុខណាស់ទៅហើយ។/តែពេលនេះអង្កការ USAID សហការណ៍ជាមួយនឹង Cambodia MSME បានចងក្រងជាវីដេអូចម្រៀងមួយក្រោមចំណងជើងថា សុវណ្ណភូមិ ដែលជាបទចម្រៀងច្រៀងដោយតារាល្បីប្រចាំប្រទេសចំនួន៣ រូប គឺលោក ករុណា ពេជ្រ កញ្ញា មាស សុខសោភា និងកញ្ញា សុខ សីឡាលីន ដែលបទចម្រៀងនេះច្រៀងរៀបរាប់ពីទេសភាព និងសម្រស់ស្រស់ត្រកាលរបស់កម្ពុជា។

ចង់ដឹងថាបទចម្រៀងដ៏មានអត្ថន័យនេះពិរោះប៉ុណ្ណា នាំគ្នាស្ដាប់បទចម្រៀងខាងក្រោមនេះបន្តិចទៅមើល៕

ដោយ៖ ម៉ូកាប្រភពពី​៖ Youtube