បណ្ដាព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍ ស្ដីអំពីម៉ូដែលទូរស័ព្ទឆ្នាំ ២០១៥ របស់ក្រុមហ៊ុន Apple គឺ iPhone 6s ត្រូវបានគេធ្វើឱ្យបែកធ្លាយជាបន្តបន្ទាប់។

/

ប្រភពព័ត៌មានពីប្រទេសចិន ទើបតែបានឱ្យដឹងថា iPhone 6s នឹងបំពាក់ CPU A9 មានគុណភាពខ្ពស់ បើធៀបនឹង CPU A8 ។ ដូច្នេះ ល្បឿននឹងការប្រតិបតិ្តរបស់វា ក៏ខ្លាំងក្លា ប៉ុន្តែសំចៃថាមពលបានច្រើនជាងមុនផងដែរ។

ទន្ទឹមនឹងនេះ ឈីប A9 ថ្មី iPhone 6s របស់ Apple តាមគម្រោងនឹងត្រូវបានបំពាក់ RAM DDR4 ទំហំ 2GB ពោលគឺទំជាងពីរដង ធៀបនឹង iPhone 6 នាបច្ចុប្បន្ន និងស្មើនឹងទំហំ RAM របស់ iPad Air 2។ គេអាចនិយាយបានថា នេះគឺជាការកែលំអដ៏គួរឱ្យសាទររបស់ Apple ព្រោះថា វានឹងជួយឱ្យអ្នកប្រើប្រាស់ iPhone ជំនាន់ថ្មី ស្គាល់នូវបទពិសោធដ៏អស្ចារ្យបន្ថែមទៀត។

/

ព័ត៌មានថ្មីៗនេះ ក៏បានចែករំលែកផងដែរថា Apple នឹងចាប់ផ្ដើមដំណាក់កាលផលិត iPhone 6s ចាប់ពីខែមិថុនា ក្នុងបរិមាណ ២៣០លានគ្រឿង ដើម្បីឱ្យទាន់ពេលវេលា ដែល Apple នឹងត្រូវបញ្ចេញលក់ ស្មាតហ្វូនថ្មីបំផុតរបស់ខ្លួន នៅខែកញ្ញា ឆ្នាំ ២០១៥៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena