ថ្មីៗនេះអ្នកស្រី Pattie Mallette ត្រូវបានគេអញ្ចើញចូលរួមក្នុងកម្មវិធី Access Hollywoodដើម្បីធ្វើបទសំភាសន៍ ។ អ្នកស្រីនិយាយថា Justin Bieber មិនដែលនៅក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលទេ ។ អ្នកស្រី Pattie បន្តថា នៅក្នុងវ័យ ១៩ ឆ្នាំគាត់មិនអាចបង្ខំ Justin Bieber អោយធ្វើអ្វីតាមបញ្ជារបស់គាត់បានទេ យើងត្រូវតែបើសិទ្ធអោយគេខ្លះ ។ Justin គេចេះដឹងខុសត្រូវច្រើនហើយពេលនេះ គេមិននៅតូចទៀតទេ ។ តែទោះជាយ៉ាងណាក្តីលោកស្រី នៅតែធ្វើការលើកទឹកចិត្តទៅលើបញ្ហារបស់ Justin ដែលបានកើតឡើងដែលអ្នកស្រីដឹងតាម Internetនឹងសារព័តមាន ។/ពេលដែលចូលដល់សំនួរអំពីបញ្ហា Justin Bieber ត្រូវបានគេប្តឹងពីបទបង្ករបួសស្នាមនោះអ្នកស្រីនៅស្ងាម ហើយនិយាយថា អ្នកស្រីមិនបានដឹងពីដើមទោងនៃរឿងនេះច្បាស់នោះទេព្រោះ អ្នកស្រីក៏ដឹងរឿងនេះតាម Internet ដែរ ។ អ្នកស្រីបានប្រាប់ថាគាត់ពិតជាពេញចិត្ត Selena ណាស់ព្រោះអ្នកស្រីគិតថា Selena អាចជួយ Justin បានច្រើនក្នុងជីវិតសិល្បះហើយអ្នកស្រីតែងតែលួងលោមបញ្ចុះបញ្ចូល Justin អោយវិលត្រឡប់រក Selena វិញ ៕

ដោយ ៖ លីលីប្រភព ៖ eonline