ប្លែកៗ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស spy បានបញ្ជាក់អោយដឹងថា ត្រីចម្លែកមួយត្រូវបាននេសាទជាប់ ខណៈពេលដែលវាមានធ្មេញស្រដៀងទៅនឹងមនុស្សដូច្នេះដែរ។

គួរររំឭកផងដែរថា ត្រីចម្លែកមួយក្បាលនេះ ត្រូវបានចាប់ជាប់នៅឯឈូងសមុទ្រ Terra Ceia Bay ដោយអ្នកទេសចរជនជាតិ Irish ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ បើតាមសម្តីអ្នកវិទ្យាសាស្រ្ត បានបញ្ជាក់ថា ត្រីចម្លែកប្រភេទនេះ​ មានឈ្មោះថា  Archosargus probatocephalusជារឿយៗវាតែងតែស៊ីលៀសសមុទ្រ ក៏ដូច អយស្ទ័រជាអាហារ។

លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មានដដែល បន្ថែមថា បើទោះជាវីដេអូ ដែលមានរយៈពេល ១៩ វិនាទីនេះ ត្រូវបានបង្ហោះចូលទៅក្នុងប្រព័ន្ទអ៊ិនធើណេត កាលពីអំឡុងឆ្នាំ២០១២ ក្តី   តែក៏នៅតែមានអ្នកចូលទស្សនារហូតបច្ចុប្បន្ននេះដដែល​  ក៏ព្រោះតែត្រីចម្លែកនេះ វាមានធ្មេញដូចទៅនឹងធ្មេញមនុស្សដូច្នេះដែរ ។  ខាងក្រោនេះជាវីដេអូឃ្លីបខ្លី ទស្សនាទាំងអស់គ្នាណា​ ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖ spy