បើតាមប្រភពសារព័ត៌មាន ដែលបានចេញផ្សាយ កាលពី​ថ្ងៃ​ព្រហស្បត្ត៏ បានអោយដឹងថា ​មា​នបុរស​ម្នាក់ ត្រូវបានឃាត់ខ្លួនដោយភ្នាក់ងារសន្តិសុខ នៅឯព្រលានយន្តហោះអន្តរជាតិនារដ្ឋ San Francisco ដើម្បីធ្វើការឆែកឆេរ  ស្របពេលដែលមើលទៅ បុរសម្នាក់នេះដូចជាលាក់អាវុធ នៅក្នុងហោប៉ៅរបស់គាត់។

/

តែអ្វីដែលជារឿងហួសចិត្តនោះគឺថា បុរសម្នាក់នេះមិនបានលាក់អាវុធ ឬក៏អ្វីនៅក្នុងហោប៉ៅនោះទេ តែគឺជាអវយវៈភេទរបស់គាត់ទៅវិញ លិង្គ ខណៈពេលដែលគាត់មានវា  ហើយបានបំបែកឯតទគ្គកម្មពិភពលោក ដែលអោយឈ្មោះថា បុរសមានលិង្គធំជាងគេលើលោក។

បើយោងទៅតាម​ទស្សនា​វ​ដ្តី ​Rolling Stone ឲ្យ​ដឹងថា​ Jonah Falcon  អាយុ​ ៤១ ​ឆ្នាំ មាន​ប្រដាប់ភេទ​ដែលមានទំហំដល់ទៅ  13,5  inch​  ហើយ  គាត់​ត្រូវបានចាត់ចូលជា​បុរសមានលិង្គ​ធំជាងគេ​បង្អស់​របស់​ពិភពលោក​។

/

គាត់​បាន​កំពុង​វិលត្រឡប់​ពី​ទីក្រុង ទៅកាន់ San Francisco ​ ទីក្រុង New York ​វិញ កាលពី​ថ្ងៃទី ​09 ខែកក្កដា  នៅពេលដែល​គាត់​ត្រូវបាន​ឃាត់ខ្លួន  បន្ទាប់ពី​ ក្រុម​ភ្នាក់ងារ​​សន្តិសុខ​បានឃើញ​វត្ថុ​ពើង​ ដែល​សំ​យ៉ុង​ចុះ​លើ​ភ្លៅ​ឆ្វេង​ផ្នែក​ខាងមុខ​របស់គាត់​ ដែលទំនងដូចជាកាំភ្លើងខ្លី។​​

គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះត្រូវបានបំបែកឯតទគ្គកម្មពិភពលោក ស្របពេលដែលគាត់មានប្រដាប់ភេទធំជាងគេបង្អស់លើលោក ពោលគឺចាប់តាំងពីគាត់មានអាយុ 18 ឆ្នាំមកម្ល៉េះ ដែលពេលនេះ វាទើបតែមានទំហំ 12 inch តែប៉ុណ្ណោះ៕

ដោយ ៖ រិទ្ធីប្រភព ៖ wotshappening