ថ្ងៃមួយ មានបុរសម្នាក់ទើបនឹងមកពីស្រុកស្រែ ចូលដល់ទីក្រុង ពេលមកដល់ចំណតរថយន្ត គាត់ ចង់ហៅស៊ីក្លូអោយ ដឹកទៅផ្ទះបងប្អូនគាត់ តែមិនដឹងប្រាប់គេ  ថាយ៉ាងម្តេច។  ងាកចុះងាកឡើង គាត់ក៏បានឃើញ អ៊ុំស្រីម្នាក់ កំពុងបោយដៃហៅស៊ីក្លូ ពេលស៊ីក្លូមកជិត អ៊ុំស្រីនោះ

width=456

និយាយថា៖ 72 មុនីរ៉េត ហើយក៏ឡើងជិះ ស៊ីក្លូនោះទៅ! មួយស្របក់ ក្រោយមកទៀត ក៏ឃើញមានយុវជនម្នាក់ បោយដៃហៅស៊ីក្លូ  ហើយនិយាយថា25 ហែមចៀវ ហើយក៏ឡើងជិះ ស៊ីក្លូនោះទៅ!អ្នកទី៣៖  គឺជាស្ត្រីបាននិយាយថា 42 ម៉ៅសេទុង​ រួចឡើងជិះទៅ!ឃើញដូច្នេះ គាត់ក៏មាន សេចក្តីក្លាហាន ហើយបានបោយដៃស៊ីក្លូ​​   រួចប្រាប់ថា​ 35 ឪអាក្នុយ!

ដោយ៖ វណ្ណៈប្រភព៖ khmerjoke