កាយវិការ ឥរិយាបថ មុខរបរ និងវិធីគ្រប់គ្រងខ្លួនឯង ក្នុងរយៈពេលកំពុងទាក់ទងគ្នា ២ ទៅ ៣ខែដំបូង គឺជាកត្ដាគន្លឹះ ក្នុងគោលបំណងធ្វើជាភរិយារបស់អ្នកមាន។

ថ្នាក់រៀននេះ ត្រូវបានបើកដំណើរការកាលពីថ្ងៃទី ២៧ ឧសភា។ ក្នុងរយៈពេលត្រឹមតែ ជាងមួយខែប៉ុណ្ណោះ មាននារីចំនួន ១២នាក់ បានចុះឈ្មោះចូលរួម ដោយបង់ប្រាក់ ១០,៨០០យ៉ុន(ប្រមាណជា ១,៧០០ដុល្លារ) និងទទួលបានចំណេះដឹងក្នុងរយៈពេល ៤០ម៉ោង។ សិក្ខាកាមក្នុងថ្នាក់រៀននេះភាគច្រើនគឺជានារីដែលមានអាយុ ពី ២៦ ដល់ ៣៥ឆ្នាំ និងសុទ្ធសឹងតែជាអ្នកបានរៀនសូត្រខ្ពស់។ សិស្សម្នាក់ មានអាយុ ៤៤ឆ្នាំ មានទ្រព្យជាង ១០០០.០០០០០០យ៉ុន បានចំណាយប្រាក់ដល់ទៅ ២០,០០០យ៉ុន(ជាង ៣,០០០ដុល្លារ) ដើម្បីបានក្លាយជាសិស្សពិសេសរបស់ថ្នាក់រៀននេះ។

/

សិក្ខាកាមកំពុងស្ដាប់ការពន្យល់ពីវិធីរកស្វាមីអ្នកមាន នៅក្រុង Chengdu ខេត្ដ Sichuan ប្រទេស ចិន កាលពីថ្ងៃទី ៨កាក្កដា។

ថ្នាក់រៀននេះ ត្រូវបានបង្រៀនដោយស្ដ្រីម្នាក់ឈ្មោះ Su Fei អាយុ ៤២ឆ្នាំ។ អ្នកស្រី Su Fei បានអោយដឹងថា គាត់ធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលថែរក្សាសម្ផស្សមួយដែលមានឈ្មោះល្បីនៅលើពិភពលោក។ បន្ទាប់ពីវិលត្រឡប់មកពីសិក្សានៅបរទេស និងទទួលបានវិញ្ញាបនបត្រស្ដីពីការប្រឹក្សាផ្នែកអាពាហ៍ពិពាហ៍ Su Fei ក៏បានរៀ​បការជាមួយបុរសអ្នកមានម្នាក់ នៅពេលដែលខ្លួនមានវ័យ ៣៧ឆ្នាំ។

កាលពី ៧ឆ្នាំមុន Su Fei ធ្លាប់បានបង្កើតថ្នាក់រៀនមួយដំបូងមួយស្ដីពីអាពាហ៍ពិបាហ៍ និងទាក់ទាញបានអ្នកចូលរៀន ជាង ១០០នាក់។

/

Su Fei យល់ថា ដើម្បីអាចយកបានបេះដូងអ្នកមាន នារីទាំងឡាយត្រូវតែមានល្បិច និងអាថ៌កំបាំងមួយចំនួន។ ដំបូងគឺត្រូវតែស្វែងយល់ពីចំណូលចិត្ត និងទីតាំងដែលបុរសនោះតែងទៅមក។ ក្រៅមក គួរតែធ្វើពុតជាបានជួបគ្នាដោយចៃដន់ ឬមានចំណូលចិត្តដូចគ្នា។ ទីពីរ​ ជ្រើសរើសកន្លែងអង្គុយណាមួយដែលអាចមានពន្លឺចាំងមកលើរាងកាយអោយបាន ៣០ ទៅ ៤៥អង្សា បែបនេះនឹងជួយអោយរង្វង់មុខកាន់តែស្រស់ស្អាត។ ទីបី ​មិនត្រូវកុម្ម៉ង់អាហារថ្លៃៗ នៅក្នុងហាងលំដាប់ខ្ពស់នោះទេនៅពេលណាត់ជួបគ្នាម្ដងៗ។ ចំណុចសំខាន់ដែលត្រូវចងចាំ គឺថា បុរសអ្នកមាន តែងចូលចិត្តនារីមានមុខរបបជាគ្រូបង្រៀន មន្ដ្រីរាជការ និងគ្រូពេទ្យ។ ពួកគេ មិនចូលចិត្ដអ្នកបម្រើតាមយន្ដហោះ អ្នកយកព័ត៌មាន និងម្ចាស់ហាងតូចតាច។

/

Su Fei ​ថ្លែងថា ៖ ប្រសិន បុរសអ្នកមានម្នាក់ដែលបានទាក់ទងជាមួយអ្នករយៈពេល ២ឆ្នាំ ប៉ុន្ដែមិនទាន់ចង់រៀបការជាមួយអ្នក នោះអ្នកនឹងមិនមានឱកាសធ្វើជាប្រពន្ធរបស់បុរសនោះទេ។ Su Fei បន្ថែមថា ៖ ប្រការសំខាន់ គឺគួរតែព្យាយាមជម្រុញអោយឈានដល់អាពាហ៍ពិពាហ៍ បន្ទាប់ពីបានទាក់ទងគ្នា ១ឆ្នាំ។ អ្នកមិនត្រូវមានភាពស្និទ្ធស្នាលក្នុងរយៈពេល ២ខែដំបូង៕

ដោយ ៖ សូរីយ៉ាប្រភព ៖ KGD